អន្តរជាតិ
អង់គ្លេស ៖ បុរស​ម្នាក់​ប្តឹង​សត្វ​ឆ្មា និង​មិត្តស្រី​របស់ខ្លួន​ដែល​បណ្តោយ​ឲ្យ​ឆ្មា​ស៊ីសាច់ bacon
04, Aug 2015 , 8:49 am        
រូបភាព
ដោយ: ធីតា
 
អ្នក​មិនបាន​អាន​ច្រ​លំ​ទេ បុរស​ម្នាក់​ពិតជា​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​មក​ចាប់​ឆ្មា​របស់ខ្លួន​មែន បន្ទាប់ពី​វា​បាន​ស៊ីសាច់ bacon របស់ខ្លួន​អស់។ មិនតែប៉ុណ្ណោះ គេ​ថែមទាំង​ប្តឹង​មិត្តស្រី​ដែល​បាន​បណ្តោយ​ឲ្យ​សត្វ​ឆ្មា​ស៊ីសាច់​ថែមទៀត។


ស្ថិតក្នុង​សភាព​ស្រវឹងស្រា បុរស​ម្នាក់​រស់នៅ​តំបន់ Yorkshire នៅ​អង់គ្លេស បាន​ប្រាប់​ប៉ូលិស​តាម​ទូរស័ព្ទ​ថា មិត្តស្រី​របស់ខ្លួន​បាន​បណ្តោយ​ឲ្យ​សត្វ​ឆ្មា​ស៊ីសាច់ bacon របស់ខ្លួន​អស់ ហើយ​ប្រាប់ទៀតថា ខ្លួន​ចង់​ប្តឹង។ ដោយសារ​ស្តាប់​មិនសូវ​ច្បាស់ ប៉ូលិស​សួរ​បញ្ជាក់ថា តើ​ចង់​ប្តឹង​អ្នក​ណាមួយ ? មិត្តស្រី ឬ​សត្វ​ឆ្មា ? បុរស​នោះ​ឆ្លើយថា៖ « ទាំងពីរ » ។ ប៉ូលិស​បាន​ឆ្លើយតប​ថា នេះ​មិនមែនជា​បទល្មើស​ទេ ហើយ​បញ្ជាក់ទៀតថា៖ « សូមទោស ! យើង​មិន​ចាប់​ឆ្មា​ទេ »។

ដោយសារ​ស្រវឹងស្រា បុរស​នេះ​នៅតែ​និយាយ​ច្រំ​ដែល​មិន​ព្រម​ដាក់​ទូរស័ព្ទ​ចុះ​សោះ ទោះជា​ប៉ូលិស​ព្យាយាម​ពន្យល់​យ៉ាងណាក៏ដោយ។ នៅ​ទីបំផុត បុរស​នេះ​ក៏បាន​និយាយថា៖ « មិន​អី​ទេ។ វា​មិនមែនជា​រឿង​បន្ទាន់​អី​ទេ ខ្ញុំ​រង់ចាំ​បាន »៕




© រក្សាសិទ្ធិដោយ thmeythmey.com