អន្តរជាតិ
ប៉ូលីស​ចិន​ចាប់ខ្លួន​ជនសង្ស័យ១៥០០០នាក់​ទាក់ទង​បទល្មើស​អ៊ិន​ធ័​រ​នែ​ត
19, Aug 2015 , 3:57 pm        
រូបភាព
ដោយ:
ប៉ូលីស​ចិន បាន​ចាប់ខ្លួន​ជនសង្ស័យ​ប្រមាណ១៥០០០នាក់ ទាក់ទង​នឹង​បទល្មើស​តាម​អ៊ិន​ធ័​រ​ណែ​ត ដោយ​រាប់បញ្ចូល​ការ​លួច​ចូលក្នុង​គេហទំព័រ ការ​ក្លែងបន្លំ​តាម​ប្រព​ន្ធ័​អ៊ិន​ធ័​រ​ណែ​ត និង ការលក់​ពត៌មាន ផ្ទាល់ខ្លួន​ខុសច្បាប់។

 

 
ម្សិលមិញ​នេះ ក្រសួង​សន្តិសុខ​សាធារណៈ​ចិន បាន​អះអាងថា​ប៉ូលីស​ចិន​បាន​ចាប់ខ្លួន​ប្រជាជន ១៥០០០នាក់ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​តាម​ប្រព​ន្ធ័​អ៊ិន​ធ័​រ​នែ​ត។ ការ​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ជាច្រើន​នាក់​នេះ ធ្វើឡើង​ក្រោយពី​មានការ​កើនឡើង​នៃ​បទល្មើស​តាម​ប្រព​ន្ធ័​អ៊ិន​ធ័​រ​នែ​ត ជាពិសេស​ក្រោយពី​មានការ​ចែករំលែក​ពត៌មាន​មិន​ពិត​ទាក់ទង​នឹង​ឧប្បទ្ទវហេតុ​ក្នុង​ក្រុង​Tiajin។
 
យោងតាម​របាយការណ៍​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ប៉ូលីស​កំពុង​ប្រតិបត្តិការ​ស៊ើបអង្កេត លើ​សំណុំរឿង​ប្រមាណ៧៤០០ករណី​ទាក់ទង​នឹង​បទល្មើស​តាម​ប្រព​ន្ធ័​អ៊ិន​ធ័​រ​នែ​ត។ ក្នុងនោះ​រាប់ បញ្ចូល​ករណី​នៃ​ការ​លួច​ចូល​គេហទំព័រ ការ​ក្លែងបន្លំ និង លក់​ពត៌មាន​ឯកជន​តាម​ប្រព​ន្ធ័​អ៊ិន​ធ័​រ​ណែ​ត។ 
 
យ៉ាងណាក៏ដោយ​ប្រតិបត្តិការ​នេះ គឺ​មិនមែនជា​រឿង​ដែល​គួរ​ភ្ញាក់ផ្អើល​នោះទេ។ នោះ​ក៏​ព្រោះតែ​គិត​ត្រឹម​រយៈពេល៦ខែ​ចុង​ក្រោយនេះ ប៉ូលីស​ចិន បាន​ចុះបង្ក្រាប និង បោសសម្អាត​គេ​ទំ​ហ័​រ​ប្រមាណ ៦៦០០០នាក់ ដែល​ទាក់ទង​នឹង​ការផ្តល់​ពត៌មាន​ខុសច្បាប់ និង មាន​លក្ខណៈ​គំរាមកំហែង។ 
 
អ្វីដែល​គួរកត់សម្គាល់​នោះ ប្រតិបត្តិការ​នៃ​ការឃាត់ខ្លួន​ប្រជាជន​ប្រមាណ១៥០០០នាក់ ចុងក្រោយ​នេះ គឺ​ក្រោយពី​មាន​ឧ​ប្ប​ទ្ទ​ហេតុ​នៃ​កា​ផ្ទុះ​សារធាតុ​គីមី​ក្នុង​ក្រុង Taijin។ នោះ គឺ​ក្រោយពី​រដ្ឋាភិបាល​មាន​ភាព យឺតយ៉ាវ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង ប្រព​ន្ធ័​អ៊ិន​ធ័​រ​នែ​ត ផ្សព្វផ្សាយ​នូវ​ពត៌មាន​រិះគន់​ជាច្រើន។ 
 
សូម​រម្លឹក​ផងដែរ​ថា ចិន គឺជា​ប្រទេសមួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា មានការ​រឹតត្បិត​លើ​ប្រព​ន្ធ័​អ៊ិន​ធ័​រ នែ​ត​ខ្លាំង។ យ៉ាងណាមិញ ប្រជាជន ក៏ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​ពូកែ​ក្នុងការ​ប្រើប្រាស់ និង គ្រប់គ្រង​លើ​ប្រព​ន្ធ័​អ៊ិន​ធ័​រ​នែ​ត ជាពិសេស គឺ​ការ​លួច​ចូល​គេ​ទំព័រ​ដើម្បី​លួច​យក​ទិន្នន័យ និង ធ្វើការ គំរាមកំហែង​ជំរិត​យកលុយ​ផងដែរ៕ 
 

Tag:
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com