អន្តរជាតិ
ពលរដ្ឋ​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅ​ប៉ា​គី​ស្ថាន​បាន​ភៀសខ្លួន​សន្ធឹកសន្ធាប់​ចូល​ស្រុកកំណើត​វិញ
05, Sep 2015 , 1:04 pm        
រូបភាព
ដោយ: ថ្មីៗ
គិត​តាំងពី​ខែមករា ដើមឆ្នាំ ជនភៀសខ្លួន​អា​ហ្វ​ហ្កា​នី​ស្ថាន​ដែល​ភៀស​ចេញពី​ប៉ា​គី​ស្ថាន ទៅ​ប្រទេស​កំណើត​វិញ មាន​តួលេខ​ដល់​ទៅ១សែន៣ម៉ឺន៧ពាន់​នាក់ គឺ​កើនឡើង១ជា៤ ប្រៀប​នឹង​ឆ្នាំ២០១។ ដោយឡែក សន្តិសុខ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅ​មិនទាន់មាន​ស្ថិរភាព​នៅឡើយ។



មូល​ហេតុដែល​ធ្វើអោយ​ជនជាតិ​អា​ហ្វ​ហ្កា​នី​ស្ថាន​ធ្វើដំណើរ​ចូល​ស្រុកទេស​វិញ​ណ​គឺ​ដោយសារតែ​ប៉ា​គី​ស្ថាន​កាន់តែ​ធ្លាក់​ក្នុងស្ថានភាព​អសន្តិសុខ​កាន់តែ​ធ្ងន់ ហើយ​សង្គម​ប៉ា​គី​ស្ថាន​ទៀតសោត​ក៏​រើសអើង​ពលរដ្ឋ​អា​ហ្វ​ហ្កា​នី​ស្ថាន។ គួរ​បញ្ជាក់ថា ដើមឡើយ ពលរដ្ឋ​អា​ហ្វ​ហ្កា​នី​ស្ថាន​ធ្វើដំណើរ​មក​ប៉ា​គី​ស្ថាន គឺ​ដើម្បី​គេច​ពី​គ្រាប់បែក ពី​ភាពអសន្តិសុខផ្សេង។ តែ​ពេលនេះ ពួកគេ​ត្រូវ​បង្ខំចិត្ត​ត្រលប់​ចូល​ស្រុក​វិញ។

កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ២០១៤ ក្រុម​តា​លី​បង់​បាន​វាយប្រហារ​សាលារៀន​មួយ នៅ​ក្រុង​ពេ​ស្ហា​វ៉ា សម្លាប់​កុមារ​ជាង១៣០នាក់។ អាជ្ញាធរ​ប៉ា​គី​ស្ថាន​បាន​បរិហារ​ថា ការវាយប្រហារ​នេះ​ធ្វើ​ឡង​ដោយ​ក្រុម​តា​លី​បង់ នៅ​ព្រំដែន​ជាប់​អា​ហ្វ​ហ្កា​នី​ស្ថាន។ ដោយសារ​មូលហេតុ​នេះ ប្រជាជន​ប៉ា​គី​ស្ថាន​កាន់តែ​រើសអើង​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន៕


Tag:
 ​ប៉ា​គី​ស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com