ជាតិ
សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «ទស្សនវិជ្ជា» សិក្សា​ថ្នាក់​ឧត្ដមសិក្សា
06, Oct 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា ជំនាញ​ទស្សនវិជ្ជា ដូចខាងក្រោម៖


ដើម្បី​សិក្សា​ជំនាញ​ទស្សនវិជ្ជា យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជា​ភាសារ​ខ្មែរ និង​ពលរដ្ឋ​វិជ្ជា ។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកមុខ​ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល​បួន​ឆ្នាំ ស្មើនឹង១៦៤ក្រេ​ឌី​ត។ 
 
ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង​ពី​មូលដ្ឋានគ្រឹះ​នៃ​ទស្សនវិជ្ជា និង​ដឹង​ពី​ទស្សនវិជ្ជា​ប្រវត្តិសាស្ត្រ សាសនា និង​ទស្សនវិជ្ជា​វិទ្យាសាស្ត្រ​សង្គម។ យល់ដឹង​ពី​ប្រវត្តិ​គំនិត​នយោបាយ​ប​ស្ចឹ​ម​ប្រទេស បូព៌ា​ប្រទេស រួមទាំង​ប្រទេស​កម្ពុជា។ យល់ដឹង​អំពី​តក្កវិជ្ជា មូលដ្ឋានគ្រឹះ​ទស្សនវិជ្ជា​នយោបាយ។ យល់ដឹង​ពី​រូបធាតុនិយម ប​ដិ​សំយោគ ផែនការ​យុទ្ធសាស្ត្រ ទ្រឹស្ដី​ពុទ្ធិ មូលដ្ឋានគ្រឹះ​ក្នុងការ​វិភាគ​និង​ការគិត​បែប​ទស្សនវិជ្ជា ព្រមទាំង​ភាសា​អង់គ្លេស។
 
និស្សិត​ដែល​សិក្សា​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ ឬ​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​ឬ​មុខនាទី​ដូចជា ធ្វើជា​សាស្ត្រាចារ្យ​ទស្សនវិជ្ជា នៅតាម​គ្រឹះស្ថានសិក្សា ការងាររដ្ឋបាល តាម​ក្រសួង ក្រុមហ៊ុន​បណ្ដា​អង្គការ ស្ថាប័នផ្សេង។
 
ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com