ជាតិ
លោក ហោ ណាំហុង នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ឡាវ​
23, Feb 2016 , 9:56 am        
រូបភាព
ដោយ: ថ្មីៗ
 
​លោក ហោ ណាំហុង នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​រយៈពេល​២​ថ្ងៃ នៅ​ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​។ កិច្ចប្រជុំ​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៦ និង​២៧ ខែកុម្ភៈ​។ ព័ត៌មាន​នេះ​ត្រូវបាន​បញ្ជា​ក់ដោយ​ក្រសួងការបរទេស​កម្ពុ​ជា​។



​ផ្អែក​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា កិច្ចប្រជុំ​នេះ នឹង​ពិភាក្សា​អំពី​ការពង្រឹង​សហគមន៍​អាស៊ាន ក្នុងនោះ​រួមមាន​ការអនុវត្ត​ផែនការ​លម្អិត​នៃ​សហគមន៍​សន្តិសុខ​-​នយោបាយ​អាស៊ាន ២០២៥ ចក្ខុវិស័យ​អាស៊ាន​២០២៥ និង​ផែនការ​លម្អិត​របស់​ស​ហគ​មន៍​ទាំង​៣ ទំនាក់​អន្តរជាតិ និង​តួនាទី​ស្នូល​របស់​អាស៊ាន នៅក្នុង​និម្មាបនកម្ម​តំបន់ និង​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ​។​
 
​សេចក្តី​ជូន​ព័ត៌មាន​បានបញ្ជាក់​ទៀតថា លោក​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ហោ ណាំហុង នឹង​ជួបពិភាក្សា​ជាមួយ​លោក វី​វៀន បា​ឡាក់​គ្រី​សណាន់​(Vivian Balakrishnan)​រដ្ឋមន្ត្រីការបរទេស​សឹង្ហ​បុរី​៕

Tag:
 ហោ ណាំហុង​
 ​អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com