ពីនេះ ពីនោះ
តើពាក្យ«រស់ជាតិ និង រសជាតិ» មួយណាទើបជាពាក្យត្រឹមត្រូវ? ![](https://image.thmeythmey.com/pictures/2016/03/04/4320161033______________________________________________________.jpg)
×![]()
ពាក្យទាំងពីរខាងលើនេះ នៅមានសាធារណជនមួយចំនួន នៅមានការសរសេរពាក្យនេះមិនទាន់បានត្រឹមត្រូវនោះទេ។ សាធារណជនមួយចំនួនសរសេរពាក្យនេះជា«រស់ជាតិ» ចំណែកសាធារណជនមួយចំនួនសរសេរ«រសជាតិ»។
វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួនណាត ពាក្យដែលត្រឹមត្រូវគឺត្រូវសរសេរ«រសជាតិ»។ ពាក្យនេះមានថ្នាក់ពាក្យជានាម មានន័យថា ជាតិរបស់រស, រសឆ្ងាញ់ពិសា ជាតិរបស់អាហារ ដែលមានជាតិ ផ្អែម ប្រៃ ល្វីង ជូរ ចត់ជាដើម។ ឧទាហរណ៍៖ ផ្លែស្វាយមានរសជាតិជូរឆ្ងាញ់។
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com