ពីនេះ ពីនោះ
វិធីសាស្ត្រ​ធ្វើ​ឲ្យ​ចៅហ្វាយនាយ​ចូលចិត្ត​អ្នក​
09, Mar 2016 , 9:40 am        
រូបភាព
ដោយ: ថ្មីៗ
 
​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ចង់​ឮ​ពាក្យ​ល្អៗ​ពី​ខ្លួន​ជាពិសេស​គឺ​ពី មនុស្ស​ម្នាក់​ដែល​អ្នក​កំពុងតែ​ព្យាយាម​ធ្វើខ្លួន​ឲ្យ​គេ​សរសើរ​។ ការយក​ការងារ​ជា​ចម្បង​និង​មាន​អាកប្ប​កិរិយាមាយាទ​ល្អ​អាចជួយ​ឲ្យ អ្នកទទួលបាន​ការសរសើ​រ​ពី​ចៅហ្វាយនាយ​របស់​អ្នក​ហើយ​បុគ្គល​ដែល​ទទួលបាន ការសរសើរ​គឺជា​បុគ្គលិក​ដែលមាន​ភាព​រីករាយ​។​


 
​ចូរ​ទៅធ្វើ​ការ​ឲ្យ​បាន​មុន​ម៉ោង​បន្តិច​ជា​រៀងរាល់ថ្ងៃ​។ ប្រសិនបើ​អ្នក​ចូលធ្វើការ​នៅ​ម៉ោង ៨​ព្រឹក​អ្នក​គួរ​ទៅដល់​កន្លែងធ្វើការ​នៅ​ម៉ោង ៧​និង​៤៥​នាទី​។ ចូរ​បង្កើត​ទម្លាប់​ទៅ​កន្លែងធ្វើការ​ឲ្យ​បាន​មុន​ម៉ោង ១៥​នាទី នោះ​ថ្ងៃ​ដែល​ទៅដល់​កន្លែងធ្វើការ​យឺត​បន្តិចបន្តួច​របស់​អ្នក​ក៏​នៅតែ ទាន់​ម៉ោង​ធ្វើការ​។ ការ​ទៅដល់​កន្លែងធ្វើការ​មុន​ម៉ោង​អ្នក​អាច​រៀបចំ​ឆុង​កាហ្វេ​រៀបចំ កន្លែងធ្វើការ​របស់​អ្នក​និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​កាលវិភាគ ចាប់ផ្តើម​ការងារ​រប​ស់​អ្នក​។​
 
​ចូរ​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណង់​នៃ​ការធ្វើការ​។ ចូរ​ធ្វើការ​ឲ្យ​បានល្អ​និង​បញ្ចប់​ការងារ​ឲ្យ​បាន​ទាន់ពេលវេលា​។ តាមរយៈ​សកម្មភាព​និង​វិធីសាស្ត្រ​ការងារ​របស់​អ្នក​រាល់ថ្ងៃ អ្នក​អាច​បង្ហាញ​ចៅហ្វាយនាយ​របស់​អ្នក​ថា​អ្នក​យកចិត្តទុកដាក់​លើ​ការងារ របស់​អ្នក​ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​ឈានទៅ​មុខ​បាន​រលូត​។​
 
​ចូរ​ធ្វើតាម​ដែល​សមត្ថភាព​អ្នក​អាច​ធ្វើបាន​ដើម្បី​កាត់បន្ថយ​ធុរៈ​របស់ ចៅហ្វាយ​អ្នក​។ អ្នក​អាច​សាកសួរ​គាត់​ថា​តើ​មាន​អ្វី​ឲ្យ​អ្នក​ជួយ​ដែរឬទេ​ដូចជា​ជួយ​ផ្ញើរ សំបុត្រ​ឲ្យ​គាត់ ឬ​កត់ត្រា​ការ​ណាត់ជួប​ជំនួស​គាត់​។ ប្រសិនបើ​គាត់​មើលឃើញថា​អ្នក​ខិតខំ​ប្រឹងប្រែង​ជួយ​គាត់ នោះ​គាត់​នឹង​សរសើរ​អ្នក​ជាមិនខាន​។​
 
​សាកសួរ​ចៅហ្វាយ​របស់​អ្នក​ថា​តើ​មាន​អ្វីដែល​គាត់​ត្រូវការ​ដែរឬទេ​មុន នឹង​អ្នក​ចេញពី​ធ្វើការ​។ ប្រសិនបើ​អ្នក​ចេញពី​ធ្វើការ​នៅ​ម៉ោង ៥​ល្ងាច ហើយ​អ្នក​ចាកចេញ​នៅ​ម៉ោង ៥​ល្ងាច គត់​តែ​ម្តងនោះ​វា​មិនមែនជា​អ្វីដែល​ធ្វើ​ឲ្យ​ចៅហ្វាយ​មាន​អារម្មណ៍ល្អ ជាមួយនឹង​អ្នក​នោះទេ​។ ការបង្ហាញ​ថា​អ្នក​ចាប់អារម្មណ៍​នឹង​ការជួយ​គាត់​ធ្វើការ​ជាជាង​ពេលវេលា ដែល​នៅលើ​នាឡិកា អ្នក​បង្ហាញ​គាត់​ថា​អ្នក​គឺជា​បុគ្គលិក​ដែល​ពឹង​ពាក់បាន​ហើយ​អ្នក​ក៏​ងាយ នឹងត្រូវ​បាន​គាត់​សរសើរ​ដែរ​។​
 
​ចូរ​អរគុណ​គាត់​នៅពេលដែល​គាត់​សរសើរ​អ្នក​។ ចូរ​ផ្តល់​មតិ​វិជ្ជមាន​ពី​កន្លែងធ្វើការ​និង​ភាព​ពេញចិត្ត​លើ​ការងារ​របស់ អ្នក​។ ការ​មាន​កិរិយាមាយាទ​ល្អ​នឹង​ទទួលបាន​ប្រតិកម្ម​និង​សកម្មភាព​វិជ្ជមាន ជាការ​តបស្នង​មកវិញ​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com