ពីនេះ ពីនោះ
គ្រាន់តែ​ស្ងាប​សោះ មាន​ប្រយោជន៍​ដល់​ម្លឹ​ង​ផង
09, Mar 2016 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ការ​ស្ងាប ច្រើនតែ​ជាស​ញ្ញា​ភាព​ល្ហិតល្ហៃ អស់កម្លាំង និង​ធុញទ្រាន់ ហើយ​វា​ក៏ត្រូវ​បាន សង្គម​ចាត់ទុកថា ជា​ជំងឺឆ្លង​មួយ​ផងដែរ​។ យ៉ាងណាមិញ តើ​គ្រាន់តែ​ស្ងាប​សោះ មាន​ប្រយោជន៍​អ្វីខ្លះ ទៅដល់​សុខភាព​មនុស្ស​យើង​?

 
​អាចជា​សញ្ញា​នៃ​ក្តី​ស្រឡាញ់​
​ការសិក្សា​បាន​រកឃើញថា សត្វ​ស្វា​ដែល​ស្ងាប​ច្រើន ក្នុងពេល​មើល​ទូរទស្សន៍ ទំនងជា​ពួកគេ មាន​លក្ខណៈ​ស្រដៀង​គ្នា នឹង​ការ​ស្ងាប​របស់​ស្វា​ផ្សេងៗ​ទៀត​ដែរ​។ ដូច្នេះ វា​អាចជា​អំណះអំណាង ដែល​បញ្ជាក់ថា ការ​ស្ងាប​ឆ្លង​គ្នា​បែបនេះ ត្រូវបាន​គេ​យល់ថា ជា​អារម្មណ៍​យល់ចិត្ត​គ្នា​។ 
 
​បង្កើន​លំហូរ​ឈាម និង​បន្ថយ​ភាព​តានតឹង​ក្នុង​ខួរក្បាល​
​អ្នកស្រាវជ្រាវ​រកឃើញ​ថា ការ​ស្ងាប នឹង​ទៅ​បន្ថយ​ភាព​តានតឹង​ដល់​ខួរក្បាល តាមរយៈ​ការពង្រឹង ភាព​ស្រាកស្រាន្ត ខាង​ផ្លូវ​អារម្មណ៍​បាន​គ្រប់គ្រាន់​។ ការ​ស្ងាប ក៏​ដើរតួនាទី ជាការ​រំញោច​មួយ របស់​ប្រព័ន្ធ​សរសៃប្រសាទ​ដែរ គឺមាន​លក្ខណៈ​ដូចគ្នា នឹង​ជាតិ​កាហ្វេ​អ៊ី​ន ដែលមាន​សមត្ថភាព បង្កើន​លំហូរ​ឈាម​ទៅ​ខួរក្បាល​។ 
 
​បំបាត់​ការឈឺ​ត្រចៀក​
​ការឈឺចាប់​ក្នុង​ត្រចៀក ការមិន​ស្រួល​ក្នុង​ត្រចៀក និង​បញ្ហា​នៃ​ការ​ស្តាប់​សម្លេង ដែល​បណ្តាលមកពី ការប្រែប្រួល​កម្ពស់​ក្នុង​យន្តហោះ និង​ជណ្តើរយន្ត ក៏​អាច​ស្រួលបួល​មកវិញ តាមរយៈ​ការ​ស្ងាប​ដែរ​។ តាមពិត អ្នកស្រាវជ្រាវ​និយាយថា ការ​ស្ងាប គឺជា​ចំណាំងផ្លាត​ការពារ​មួយ​ប្រភេទ របស់​ត្រចៀក​ក្នុងពេល​ផ្លាស់ប្តូរ​កម្ពស់​លឿន ឬ​បញ្ហា​ផ្សេងៗ​ទៀត​។ ការ​ស្ងាប មាន​ប្រយោជន៍​ក្នុងការ សម្រួល​សម្ពាធ​ក្នុង​ត្រចៀក ឲ្យ​នៅ​ធម្មតា​វិញ​។ 
 
​បង្កើន​លំហូរ​អុកស៊ីសែន​ទៅ​ខួរក្បាល​
​ការ​ស្ងាប នឹង​ទទួលបាន អុកស៊ីសែន​កាន់តែច្រើន ទៅក្នុង​ខួរក្បាល​។ គ្រប់​ពេលដែល​អ្នក​ស្ងាប វា​នឹង​ផ្តល់​អុកស៊ីសែន កាន់តែច្រើន​ទៅ​សួត និង​ជួយ​បំបាត់ ការកើនឡើង​ឧស្ម័ន​កាបូនឌីអុកស៊ីត​ទៀតផង​។ ហេតុ​ដូច្នេះហើយ វា​នឹង​បង្កើន​អុកស៊ីសែន​ទៅ​ខួរក្បាល​៕
 
  ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com