ពីនេះ ពីនោះ
រឿង​ទាំង​៤​ដែល​ធ្វើ​ឲ្យ​អ្នកក្រ​
11, Mar 2016 , 2:49 pm        
រូបភាព
ដោយ: ថ្មីៗ
 
​មាន​មនុស្ស​ភាគច្រើន​សុទ្ធតែ​ចង់ដឹង​ពី​ល្បិច​ក្នុងការ​ក្លាយជា​អ្នកមាន ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​អ្នកមាន​មិន​ធ្វើ​អ្វីខ្លះ​? ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រឿង​មួយចំនួន​ដែល​អ្នកមាន​មិន​ធ្វើ​។​

 
​មិន​ចាយលុយ​ផ្តេសផ្តាស​
​អ្នក​ដែលមាន​លុយ​ពិតប្រាកដ គេ​មិន​ងាយ​ចាយលុយ​លើ​របស់​ឥតប្រយោជន៍​នោះទេ ដោយ​គេ​មិន​តែងតែ​ប្តូរ​ឡាន មិន​ចូល​ហាង​ធំៗ​បរិភោគ​អាហារ​ញឹកញាប់ មិន​ទិញ​របស់​ផ្សេងៗ​ដែល​គ្មាន​ប្រយោជន៍​នោះទេ ព្រោះ​លុយ​ដែល​គេ​ខិតខំ​រកបាន​គឺ​ពិបាក​ខ្លាំងណាស់ ដូចនេះ​គេ​សន្សំទុក​បានល្អ​បំផុត ហើយ​គេ​ក៏​មិន​ងាយ​មាន​ច​រឹត​អួត​អ្នកដទៃ​ថា​គេ​ជា​អ្នកមាន​ដែរ​។​
 
​មិន​ខ្ជះខ្ជាយ​ពេលវេលា​
​មនុស្ស​គ្រប់រូប​សុទ្ធតែ​ធ្លាប់​ជួបប្រទះ​នឹង​ភាពបរាជ័យ អ្នកមាន​ក៏​ដូច្នោះ​ដែរ គេ​សុទ្ធតែ​ធ្លាប់​ជួប​ដូចគ្នា ប៉ុន្តែ​នៅពេលដែល​គេ​ជួបប្រទះ គេ​មាន​សេចក្តីក្លាហាន​ប្រឈមមុខ ហើយ​ដើរ​ទៅមុខទៀត ដោយ​មិន​អង្គុយ​រអ៊ូរទាំ ហើយ​មិន​ហ៊ាន​ក្រោកឈរឡើង​នោះទេ គេ​នឹង​ក្តោ​ក​ក្តាប់​ពេលវេលា​គ្រប់​វិនាទី ដូចនេះ​អ្នក​គួរតែ​រៀន​តាម​គេ​ដើម្បី​អាច​ក្លាយជា​អ្នកមាន ដោយ​មិនត្រូវ​ខ្លាច​ភាពបរាជ័យ ហើយ​មិន​ធ្វើ​អ្វី​ទេ ព្រោះ​គ្មាន​លុយ​ធ្លាក់​ពីលើ​មេឃ​នោះទេ​។​
 
​មិន​ចំណាយ​ប្រាក់​លើ​ល្បែង​
​ដើម្បី​ក្លាយជា​អ្នកមាន គេ​មិន​ចំណាយលុយ​លើ​ល្បែង​ដើម្បី​ឈ្នះ​នោះទេ គេ​គឺ​ចំណាយលុយ​លើ​ការបណ្តាក់ទុន​ដែល​ត្រឹមត្រូវ ព្រោះ​ការលេង​ល្បែង​គឺ​នាំ​អ្នក​ឲ្យ​វិនាស​តែមួយគត់ ហើយ​មិនអាច​ក្លាយជា​អ្នកមាន​ឡើយ​។​
 
​មិន​ពឹងផ្អែក​តែ​ទៅលើ​ពេលវេលា​
​អ្នក​មិនត្រូវ​គិតថា​អ្នកចំណាយ​ពេលវេលា និង​កម្លាំង​លើ​ការងារ​នេះ​ច្រើន នោះ​អ្នក​ជិត​ទទួលបាន​ជោគជ័យ​នោះទេ ប៉ុន្តែ​អ្នក​ត្រូវតែ​ធ្វើ​វា​ឲ្យ​មាន​ប្រសិទ្ធភាព​ទើប​អ្នក​អាច​ទទួលបាន​ជោគជ័យ​បាន ដូចនេះ​មិនត្រូវ​ធ្វើ​រឿង​អ្វីមួយ​ដោយ​ប្រញាប់​នោះទេ អ្នក​អាចធ្វើ​វា​ឲ្យ​បានល្អ នោះ​ទើប​ការងារ​អ្នកទទួលបាន​ជោគជ័យ​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com