ព័ត៍មានសុខភាព
តើ​ម៉ោង​គេង​ណាខ្លះ​ដែល​ធ្វើ​ឲ្យ​កូន​អាច​លូត​កម្ពស់​បាន​?
20, Jan 2017 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​ឲ្យ​កូន​មាន​កម្ពស់​ខ្ពស់ អ្នក​គួរតែ​ឲ្យ​គេ​គេង​លក់​ស្រួល​នៅ​ចន្លោះ​ម៉ោង​ទាំងពីរ​ខាងក្រោម​នេះ ព្រោះ​វា​ជា​ម៉ោង​ដែល​សារធាតុ​ម្យ៉ាង​អាច​បញ្ចេញ​មកជួយ​ធ្វើ​ឲ្យ​កូន​ខ្ពស់​បាន​។ តើ​មាន​ដំណាក់កាល​នៃ​ម៉ោង​ណាខ្លះ​ទៅ​?

 
​សារធាតុ​ដែល​អាចធ្វើ​ឲ្យ​កូន​ខ្ពស់​បាន​បញ្ចេញ​មក​ក្រៅ​នៅ​ម៉ោង​៩​យប់​ដល់​ម៉ោង​១​ទៀបភ្លឺ ហើយ​ពេលព្រឹក​នៅ​ម៉ោង​៥​ដល់​ម៉ោង​៧​។ ដូចនេះ​អ្នក​គួរតែ​ឲ្យ​កូន​ចូល​គេង​ឲ្យ​មុន​ម៉ោង​៩​យប់ ព្រោះ​សារធាតុ​នេះ​អាច​បញ្ចេញ​មក​ក្រៅ​លុះត្រាតែ​កូន​ស្ថិតក្នុង​ការ​គេង​លក់​ស្រួល ដោយ​មិនមែន​គ្រាន់តែ​កូន​បិត​ភ្នែក ហើយ​វា​បញ្ចេញ​មក​ទេ​។ ចំណែក​ពេលព្រឹក​វិញ អ្នក​ត្រូវតែ​ឲ្យ​គេ​ក្រោក​ពី​គេង​ក្រោយ​ម៉ោង​៧ ព្រោះ​នៅមុន​ម៉ោង​នេះ វា​ជា​ដំណាក់កាល​ទី​២​ដែល​អាចធ្វើ​ឲ្យ​កូន​លូត​កម្ពស់​បាន ដូចនេះ​អ្នក​មិនត្រូវ​ឲ្យ​វា​កន្លងផុតទៅ​នោះទេ ដោយ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​អ្នក​មិនត្រូវ​ដាស់​គេ​ឲ្យ​ក្រោក​មុន​ម៉ោង​៧​ដែរ​ប្រសិនជា​អ្នក​ចង់​ឲ្យ​កូន​ខ្ពស់​៕
 
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com