ព័ត៍មានសុខភាព
សុខភាព៖ ញ៉ាំ​កាហ្វេ ជួយ​រក្សា​រាង​ឲ្យ​នៅ​ស្លី​ម​បាន​
28, Jul 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
សម្រាប់​អ្នក​ដែល​ចង់ ថែរក្សា​រាង​ឲ្យ​នៅ​ស្លី​ម​នោះ ពិតជា​សប្បាយចិត្ត​ជាមិនខាន នៅពេល​ដឹងថា កាហ្វេ គឺជា​ភេសជ្ជៈ​មួយ​ប្រភេទ ដែល​អាចជួយ​ឲ្យ​ពួកគេ ទទួលបាន​ជោគជ័យ​។


យោងទៅតាម​គេហទំព័រ Popular Science បាន​ឲ្យ​ដឹងថា កាហ្វេ មាន​សមត្ថភាព​រំលាយ​ជាតិ​ខ្លាញ់  ហើយក៏​ជំរុញ​ដល់​ការធ្វើសកម្មភាព​រាង​កា​យ របស់​មនុស្ស​យើង​ផងដែរ​។ ក្នុងការ​ផ្សព្វផ្សាយ​រប​ស់​គេ​បង្ហាញថា សារធាតុ​ផ្តល់​ការ​រំញោច​ក្នុងការ​ហ្វេ ធ្វើការ​ទៅលើ​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល និង​បង្កើន​ការរំលាយ​អាហារ ព្រមទាំង​ការធ្វើ​អុកស៊ីតកម្ម​របស់​អាស៊ី​ត​ខ្លាញ់ ដូច្នេះ វា​ក៏មាន​ថាមពល ក្នុងការ​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ដែរ​។ នេះហើយ គឺជា​ហេតុផល​ដែលជា​តិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ ក្នុងការ​រំលាយ​ជាតិ​ខ្លាញ់​។ លើសពីនេះទៅទៀត  តាមរយៈ​ការបញ្ចេញ​ជាតិ​ខ្លាញ់ ចេញពី​ជាលិកា​ខ្លាញ់ កាហ្វេ​អ៊ី​ន ក៏​អាច​ជំរុញ​ដល់​ការហាត់ របស់​កីឡាករ​អត្តពលកម្ម​ដែរ​៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com