ជាតិ
ទូត​កម្ពុ​ជាប្រចាំ​ម៉ាឡេស៊ី អន្តរាគមន៍​ឲ្យ​ម៉ាឡេស៊ី​ដោះលែង​ពលរដ្ឋ​ខ្មែរ ២៣ នាក់ និង​បញ្ជូនមក​កម្ពុជា​វិញ​
02, Sep 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយសង្គ្រោះ​ពលរដ្ឋ​ខ្មែរ​២៣​នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់ខ្លួន កាល​ខែសីហា​កន្លងមក បញ្ជូន​មកកាន់​កម្ពុជា​។



​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា ពលរដ្ឋ​ខ្មែរ​ទាំង​២៣​នាក់​នេះ ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់ខ្លួន ក្រោម​ហេតុផល​ថា ពួកគេ​ទាំងនេះ បានធ្វើការ​ខុសច្បាប់ ហើយ​ស្នាក់នៅ​ហួសពេល​កំណត់ ដែល​អាច​មានទោស​ជាច្រើន​ខែ​តាមច្បាប់​របស់​ប្រទេស​ម៉ាឡេស៊ី ។ ប៉ុន្តែ​ក្រោយពី​ស្ថានទូត​ខ្មែរ បាន​អន្តរាគមន៍​ជួយ​នោះ ខាង​អាជ្ញាធរ យល់ព្រម​ដោះលែង​ពួកគេ ដោយ​រៀបចំ​បញ្ជូនមក​កម្ពុជា​វិញ​។​

​ពលរដ្ឋ​ខ្មែរ​ទាំង​២៣​នាក់​នេះ នឹងត្រូវ​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​០៧ កញ្ញា សប្ដាហ៍​ក្រោយនេះ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ដែល​បាន​បន្ថែមថា ថៅកែ​ម៉ាឡេស៊ី​ម្នាក់ បាន​យល់ព្រម​ចេញថ្លៃ​សំបុត្រ​ជូន​ពលរដ្ឋ​ទាំង​២៣​នាក់​នេះ តាម​ការទាមទារ​រប​ស់​ស្ថានទូត​ខ្មែរ​៕


Tag:
 ពលករ​
 ​ កម្ពុជា​
  ​ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com