អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រាជវាំង​ថៃ​៖ ស្ថានភាព​ព្រះរាជសុខភាព​ព្រះមហាក្សត្រ​នៅ​មិនទាន់នឹងនរ​ឡើយ
12, Oct 2016 , 8:54 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថានភាព​សុខភាព​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាប់​ដុល​យ៉ា​ដេ​ត មិនទាន់​ត្រឡប់​មករកភាព​ប្រសើរឡើង​ទេ​ក្រោយពី​ទ្រង់​ទទួល​ការលាង​ព្រះ​លោហិត​ដោយ​គ្រូពេទ្យ​នោះ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​ព្រះ​បរម​រាជ​វា​ងំ​ដែល​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​រាជ​រាំង​ថៃ​បានប្រកាសថា ស្ថានភាព​ព្រះរាជសុខភាព​ព្រះមហាក្សត្រ​ថៃ​ព្រះ​ចៅ ភូមិបុល អាប់​ដុល​យ៉ា​ដេ​ត ដែលមាន​ព្រះ​ជន្មាយុ ៨៨ ព្រះវស្សា​មិនទាន​ត្រឡប់​មករក​ភាពល្អប្រសើរ​ឡើងវិញ​ឡើយ​មកដល់​ថ្ងៃ ១២ តុលា​នេះ​។  ទោះជា​បានទទួល​ការលាង​ព្រះ​លោហិត​ហើយក៏​ដោយ ក៏​សុខភាព​ទ្រង់​ស្ថិតនៅក្នុង​ស្ថានភាព​ដុនដាប​ដដែល​។ 
 
​បើតាម​សេចក្តីថ្លែងការណ៍​របស់​រាជ​រាំង​ថៃ ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ព្រះរាជសុខភាព​ព្រះអង្គ​ជារួម​នៅ​មិនទាន់​ត្រឡប់​មករក​ភាពប្រក្រតី​វិញ​ឡើយ ហើយ​សម្ពាធ​ឈាម​ធ្លាក់ចុះ ហើយ​ទ្រង់​ដកដង្ហើម​ញាប់​ខ្លាំង​ផងដែរ​។​
 
​តាមពិតទៅ ព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រ ភូមិបុល អាប់​ដុល​យ៉ា​ដេ​ត បាន​ធ្លាក់ចុះ​ខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ កាលពី​ថ្ងៃ ៩ ខែតុលា រាជវាំង​ថៃ ថា ក្រុមគ្រូពេទ្យ​ព្យាបាល​ព្រះមហាក្សត្រ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត បានដាក់​ឧបករណ៍​ជំនួយការ​ដកដង្ហើម ដើម្បី​ជំនួយ​ព្រះមហាក្សត្រ​អង្គ​នេះ​ក្នុងការ​ដកដង្ហើម បន្ទាប់ពី​ព្រះអង្គ​ទទួល​ការលាង​លោហិត​រួចមក​។ រាជវាំង​ថៃ​បន្ថែមថា សុខភាព​ព្រះមហាក្សត្រ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត ដែលមាន​វ័យ​៨៨​វស្សា​ហើយ​នោះ បាន​ធ្លាក់ចុះ​ខ្លាំង​។ តាមពិតទៅ​ព្រះអង្គ​មាន​ជំងឺ​ច្រើន​មុខ​ក្នុងនោះ​ក្នុងនោះ​មាន​ជំងឺ​ដង្ហើម​, ទឹក​ដក់​ក្នុង​ខួរក្បាល និង​ជំងឺ​ផ្សេងទៀត​ផងដែរ​។ 
 
​តាមពិតទៅ​ព្រះ​ចៅ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត ដែលជា​ប្រមុខរដ្ឋ​គ្រងរាជ្យ​យូរ​ជាងគេ​លើ​ពិភពលោក ដោយ​គ្រងរាជ្យ​អស់​រយៈពេល ៧០ ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ទ្រង់​បាន​ចំណាយ​ពេលវេលា​ភាគច្រើន​នៅក្នុង​មន្ទីរពេទ្យ Siriraj ដើម្បី​ព្យាបាល​ព្រះរោគ​ជាច្រើន​មុខ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មហាក្សត្រ​អង្គ​នេះ បានបង្ហាញ​ព្រះ​ភក្ត្រ​ចុងក្រោយ​កាលពី​ខែមករា​ដើមឆ្នាំ​២០១៦​នេះ ហើយ​ចាប់ពីពេលនោះ​មក ព្រះអង្គ​ក៏​មិនដែល​ចេញ​ព្រះ​ភក្ត្រ​ទៀតឡើយ​៕
 
 

Tag:
 ភូមិបុលអាប់ដុលយ៉ាដេត
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com