ជាតិ
ប្រធានាធិបតី​ចិន បន្តដំណើរ​ទៅ​បង់​ក្លា​ដែ​ស និង​ឥណ្ឌា បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​កម្ពុជា​
14, Oct 2016 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង (Xi Jinping) បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ពីរ​ថ្ងៃ​របស់លោក​មកកាន់​ក​ម្ពុ​ជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះហើយ​។ លោក​ប្រធានាធិបតី​ចិន​រូបនេះ នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ពីរ​ផ្សេងទៀត​ផងដែរ​។



​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា លោក​ប្រធានាធិបតី ស៊ី ជិន​ពីង នឹង​បន្ត​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស និង​ប្រទេស​ឥណ្ឌា​ដែលជា​ទិសដៅ​ចុងក្រោយ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី ដែល​ហៅថា BRICS​។ BRICS មាន​សមាជិក​ដូចជា ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង​៕


Tag:
 ​ចិន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com