អន្តរជាតិ
យ៉ាងហោចណាស់​មាន​មនុស្សម្នាក់​ស្លាប់ និង​ពីរ​នាក់​របួស​ដោយសារ​ការ​ផ្ទុះ​ពីរ​ព្រម​គ្នា​នៅ​ជប៉ុន​
23, Oct 2016 , 1:34 pm        
រូបភាព
ដោយ: ថ្មីៗ
​យ៉ាងហោចណាស់​មាន​មនុស្សម្នា​ក់បាន​ស្លាប់ និង​ពីរ​នាក់​ផ្សេងទៀត បាន​រងរបួស​ដោយសា​រ​តែ​ការ​ផ្ទុះ​ពីរ​ព្រម​គ្នា​នៅ​ឧទ្យាន​មួយ​របស់​ជប៉ុន នៅ​ថ្ងៃទី​២៣ ខែតុលា​នេះ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ស្ថាប័ន​ពន្លត់​អគ្គី​​ភ័យ​ជប៉ុន ដែល​បាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Rappler​។​



តាម​ប្រភពព័ត៌មាន​ដដែល​នោះ ការផ្ទុះ​ទាំងពីរ​នោះ បានកើត​ឡើង​នៅឯ​ឧទ្យាន Utsunomiya ដែលមាន​ចម្ងាយ​១០០​គីឡូ​ម៉ែត​ភាគ​ខាងជើង​នៃ​ក្រុង​តូ​ក្យូ​នៃ​ប្រទេស​ជប៉ុន​។ មូល​ហេតុដែល​បណ្តាល​ឲ្យ​មានការ​ផ្ទុះ​នោះ ស្ថាប័ន​ពន្លត់​អគ្គី​ភ័យ​មិនទាន់​បញ្ជាក់​នៅឡើយ​នោះទេ​។

​តែបើ​តាម​ការអះអាងរ​បស់​សាក្សី​ម្នាក់​ទៅកាន់​ទូរទស្សន៍ NHK គេ បាន​ធុំក្លិន​«​រំសេវ​» នៅក្បែរ​នៃ​តំបន់​ដែល​កើតហេតុ​នោះ​៕



© រក្សាសិទ្ធិដោយ thmeythmey.com