អន្តរជាតិ
អតីតមេដឹកនាំគុយបា ហ្វីដែល កាស្ត្រូ បាន​ទទួល​មរណភាពក្នុងអាយុ​៩០​ឆ្នាំ
26, Nov 2016 , 12:38 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ហ្វីដែល កាស្ត្រូ អតីតប្រធានាធិបតី និងជាមេដឹកនាំ​បដិវត្តកុំម្មុយនីស្តគុយបា បានទទួល​ទទួលមរណភាពហើយ​ក្នុងអាយុ៩០​ឆ្នាំ។ នេះ​បើតាម​ការផ្សាយ​របស់​ទូរទស្សន៍រដ្ឋគុយបា៕



លោក ហ្វីដែល កាស្ត្រូ បាន​ដឹកនាំ​គុយបា​ចាប់តាំងពី​ឆ្នាំ​១៩៥៩មក ដោយកាន់តំណែង​ជានាយក​រដ្ឋមន្ត្រី​រហូត​ដល់​ឆ្នាំ​១៩៧៦ ហើយ​បន្ទាប់មកជា​ប្រធានាធិបតី​រហូត​ដល់​ឆ្នាំ​២០០៨។ ដោយសារ​​ធ្លាក់​ខ្លួន​ឈឺកាន់តែ​ខ្លាំងនៅ​ឆ្នាំ​២០០៤ លោក​បាន​ប្រកាស​ផ្ទេរតំណែង​ទៅ​ឲ្យ​ប្អូន​ប្រុស​បង្កើត​របស់ខ្លួន គឺលោក រ៉ាអ៊ូល កាស្ត្រូ ដែល​បាន​កាន់អំណាចចាប់ពី​ឆ្នាំ​២០០៨មក។



Tag:
 ហ្វីដែល កាស្ត្រូ
  គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com