អន្តរជាតិ
ឥណ្ឌូនេស៊ី​រក្សា​តុល្យភាព​រវាង​អធិបតេយ្យភាព​ដែនសមុទ្រ​និង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយនឹង​ចិន​
27, Nov 2016 , 7:39 pm        
រូបភាព
ដោយ: VOA
ឥណ្ឌូនេស៊ី​បាន​ឲ្យ​ដឹងថា​ខ្លួន​នឹងធ្វើ​ការ​ល្បាត​នៅក្នុង​ដែនទឹក​នៅ​ជុំវិញ​ប្រជុំ​កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​បណ្តេញ​នាវា​នេសាទ​របស់​ចិន ដែល​ទង្វើ​នេះ​បង្ក​ជា​ហានិភ័យ​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់ខ្លួន​ជាមួយនឹង​ចិន ប៉ុន្តែ​ឥណ្ឌូនេស៊ី​មានប្រៀប​ជាង​នៅក្នុង​ជម្លោះ​នេះ​ដោយ​បង្ក​ផលប៉ះពាល់​តិចតួច​ប៉ុណ្ណោះ នេះ​បើ​យោងតាម​ក្រុមអ្នកវិភាគ​។​


ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo ដែល​ត្រូវបាន​គេ​ស្គាល់​ថា Jokowi នោះបាន​ថ្លែង​កាលពី​ខែតុលា​ថា រដ្ឋាភិបាល​នឹងមិន​ចុះ​ញ៉ម​ចំពោះ​ការទាមទារ​នៅ​ជុំវិញ​ប្រជុំ​កោះ Natunas កន្លែង​ដែល​នាវា​នេសាទ​របស់​ចិន​ឆ្លងកាត់​នៅក្នុង​ដែនទឹក​នោះ​។ លោក​បានធ្វើ​ដំណើរ​ទៅកាន់​ប្រជុំ​កោះ​ទាំងនោះ ក្នុងអំឡុង​ពេលធ្វើ​សមយុទ្ធ​យោធា​កាលពី​ខែកញ្ញា​និង​តុលា​កន្លងទៅនេះ​។​

លោក David McRae អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​មួយរូប​នៅឯ​វិទ្យាស្ថាន​អាស៊ី​នៃ​សាកលវិទ្យាល័យ Melbourne ក្នុងប្រទេស​អូស្ត្រាលី​បាន​ថ្លែងថា​៖ «​ក្រុមមន្ត្រី​ឥណ្ឌូនេស៊ី​ជាច្រើន​មានការ​ជឿជាក់ថា ខ្លួន​អាច​ទាមទារ​បាន​សិទ្ធិ​ក្នុង​ការដាក់​តំបន់​ដែល​ខ្លួន​ទាមទារ​ឲ្យ​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ជុំវិញ​ប្រជុំ​កោះ Natunas ហើយ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​ជាមួយនឹង​ចិន​ក្នុងពេល​តែមួយ​»​។​

លោក Widodo កាលពី​ឆ្នាំមុន បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​ទៅវិញទៅមក​ដែលមាន​តម្លៃ ១៥០​ពាន់​លាន​ដុល្លា​គិត​ត្រឹម​ឆ្នាំ​២០២០​។ ចិន​គឺជា​ប្រភព​នាំចូល​ទៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ច្រើនជាង​បំផុត ហើយ​ជា​ប្រទេស​ដែល​ឥណ្ឌូនេស៊ី​នាំចេញ​ធនធាន​រ៉ែ​និង​ប្រេងដូង​ច្រើន​បំផុត​ទី​២៕

សូមចុចត្រង់នេះដើម្បីមើល VOA




© រក្សាសិទ្ធិដោយ thmeythmey.com