ជាតិ
រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថា កម្ពុជា​ត្រូវតែ​នាំ​ស្រូវ​ទៅ​ប្រទេសជិតខាង ព្រោះ​…
02, Dec 2016 , 8:19 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម (រូបភាពពីក្រសួងកសិកម្ម)
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម (រូបភាពពីក្រសួងកសិកម្ម)
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សា ខុន ថ្លែងថា កម្ពុជា​ត្រូវតែ​នាំ​ស្រូវ​ចេញទៅ​ប្រទេសជិតខាង ព្រោះ​កម្ពុជា​នៅ​ខ្វះ​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​គ្រប់​គ្រងស្រូវ​មិន​ឲ្យ​ហូរ​ចេញទៅ​ក្រៅប្រទេស​។  លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ជូនដំណឹង​ដល់​អភិបាលខេត្ត​ជាប់​ព្រំប្រទល់​ជួយ​រុញច្រាន​ការនាំចេញ កុំ​ស្ដាប់​ពី​ណា​ថា​បាត់​កន្ទក់​….. ឥឡូវ​យក​មួយរ​ស់សិ​ន ទន្ទឹមនឹង​យើង​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ »​។



​សូម​ស្ដាប់​ប្រសាសន៍ លោក វេ​ង សាខុន ខាងក្រោម​នេះ​៖




​លោក វេ​ង សាខុន ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំ​លើ​បញ្ហា​ស្រូវ​អង្ករ នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​តំណាង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​បើតាម លោក វេ​ង សាខុន  ការនាំចេញ​ស្រូវ​ទៅ​ប្រទេស​វៀត​នៅក្នុង​រយៈពេល​១១​ខែ​ដើម​ឆ្នាំនេះ មាន​ចំនួន​ប្រហាក់ប្រហែល ១០​ម៉ឺន​តោន ខណៈ​ការនាំចេញ​ស្រូវ​ក្នុង​រយៈពេល​មួយឆ្នាំ​ពេញ ត្រូវបាន​ប៉ាន​ប្រមាណ​ថា​មាន​ចំនួន​ពី​៣០​ម៉ឺន ទៅ​៥០​ម៉ឺន​តោន​។ លោក​បញ្ជាក់ថា ប្រទេស​វៀតណាម​បាន​សន្យា​នឹង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា​នឹង​ទិញស្រូវ​អង្ករ​ពី​កម្ពុជា​ចំនួន ៣០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​៕


Tag:
 ស្រូវ​
  វេ​ង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com