ជាតិ
លោក គួច ចំរើន ត្រូវ​ផ្ទេរ​ទៅកាន់​តំណែង​នៅ​ក្រសួងមហាផ្ទៃ​
02, Dec 2016 , 8:59 pm        
រូបភាព
លោក គួច ចំរើន (ឆ្វេង) និងលោក សុខ ពេញវុធ
លោក គួច ចំរើន (ឆ្វេង) និងលោក សុខ ពេញវុធ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ផ្លាស់ប្ដូរ​តំណែង​អភិបាល​ខណ្ឌដូនពេញ​លោក គួច ចំរើន ទៅកាន់​តួនាទី​ជា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ​វិញ​។ នេះ​បើតាម​អនុក្រឹត្យ​ចុះ​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៦ ។



​ជាមួយគ្នា​ផងដែរ ប្រភព​មួយចំនួន បាន​អះអាងថា លោក សុខ ពេញ​វុ​ធ អភិបាលរង ទំនងជា​ឡើងកាន់តំណែង​ជា​អភិបាល​ខណ្ឌដូនពេញ ជំនួស​លោក គួច ចំរើន​៕


Tag:
 គួច ចំរើន​
 ​ មហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com