ជាតិ
ចង់​ស្គាល់​គោលដៅ​ជីវិត​ច្បាស់ ចូលរួម​កម្មវិធី MACA នៅ​ថ្ងៃទី​១១ ធ្នូ​នេះ​
03, Dec 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ហេតុអ្វី​បានជា​និស្សិត​ភាគច្រើន​សិក្សា​ខុស មុខជំនាញ ដែល​ពួកគេ​ស្រឡាញ់​? តើ​ការកំណត់​គោលដៅ​ជីវិត​, ការ​ជ្រើស​រើ​ល​ជំនាញ​សិក្សា និង​ការជ្រើសរើស​ការងារ​មួយ​ដែល​ត្រឹមត្រូវ មាន​សារសំខាន់​អ្វីខ្លះ​? សំណួរ​ទាំងនេះ​នឹង​បកស្រាយ​ដោយ​វាគ្មិន​ជំនាញ​៣​រូប នៅក្នុង​សិក្ខាសាលា «​ជជែក​ពី​អាជីព​» នៅ​ថ្ងៃទី​១១ ធ្នូ ឆ្នាំ​២០១៦​នេះ​។

 
​សិក្ខាសាលា​«​ជជែក​ពី​អាជីព​» ដែល​រៀបចំ​ដោយ​អង្គការ​បណ្តុះបណ្តាល​ជំនាញ និង​អាជីព (MACA) នឹងមាន​វាគ្មិន​ជំនាញ​៣​រូប ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ការងារ​របស់​ពួកគាត់​ដោយ​ផ្សាភ្ជាប់​ទៅនឹង​គោលដៅ​ជីវិត ដែល​ពួកគាត់​ស្រឡាញ់​ចូលចិត្ត រួមទាំង​បកស្រាយ​នូវ​សំណួរ​ខាងលើ និង​ចម្ងល់​របស់​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ផងដែរ​។​
 
​សិក្ខាសាលា​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​១១ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង ២​រសៀល នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) នេះ រៀបចំឡើងក្នុង​គោលបំណង​ជួយ​យុវជន​ដែល​មិនទាន់​ស្គាល់​ខ្លួនឯង​ច្បាស់ ចាប់ផ្តើម​ស្វែងយល់​ពី​ខ្លួនឯង ដោយ​ចាប់ផ្តើម​កំណត់​គោលដៅ​ជីវិត​, ជ្រើសរើស​ជំនាញ​សិក្សា និង​ធ្វើ​ការងារ​ណា​ដែល​ពួកគេ​ស្រឡាញ់​ចូលចិត្ត​៕
 


Tag:
 ​យុវជន​
  ជំនាញ​
  MACA
© រក្សាសិទ្ធិដោយ thmeythmey.com