ជាតិ
ក្រសួង​អប់រំ រៀបចំ​ការប្រកួត​រូបថត​ស្ដីពី​ការការពារ​តំបន់​សមុទ្រ​
14, Dec 2016 , 7:39 am        
រូបភាព
 
​ភ្នំពេញ​៖ តប​តាម​ការស្នើ​ចូលរួម​ប្រកួតប្រជែង​រូបថត​របស់​ប្រទេស​ប៉ូឡូញ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ពី​ការប្រកួតប្រជែង​រូបថត​ស្ដីពី​ការការពារ​តំបន់​សមុទ្រ​។  ស្ថាន​បេសកកម្ម​អចិ​ន្ត្រៃ​យ៌​ប៉ូឡូញ​ប្រចាំ​អ​.​ស​.​ប សហការ​ជាមួយ​អង្គការ​ប៉ូឡូញ​«Today We Have» និង «UN Ocean Sanctuary Alliance» នឹង​រៀបចំ​ការប្រកួតប្រជែង​រូបថត​អន្តរជាតិ (Photo Contest) ក្រោម​ប្រធានបទ «I live by the sea»​។


 
​ប្រទេស​ប៉ូឡូញ ស្នើ​កម្ពុជា​ចូលរួម​ការប្រកួតប្រជែង​រូបថត​ស្ដីពី​ការការពារ​តំបន់​សមុទ្រ​។ ជាមួយគ្នានេះ ស្ថាន​បេសកកម្ម​អចិ​ន្ត្រៃ​យ៌​ប៉ូឡូញ​ប្រចាំ​អ​.​ស​.​ប សហការ​ជាមួយ​អង្គការ​ប៉ូឡូញ​«Today We Have» និង «UN Ocean Sanctuary Alliance» នឹង​រៀបចំ​ការប្រកួតប្រជែង​រូបថត​អន្តរជាតិ (Photo Contest) ក្រោម​ប្រធានបទ «I live by the sea»​។ ការប្រកួតប្រជែង​នេះ មានការ​ចូលរួម​ពី​យុវជន​វ័យក្មេង​។ 
 
​ការប្រកួតប្រជែង​រូបថត​នេះ មាន​គោលដៅ​ផ្សព្វផ្សាយ​អំពី​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព ជា​គោលដៅ​ទី​១៤ ស្ដីពី​ការការពារ​សមុទ្រ មហាសមុទ្រ និង​បរិស្ថាន​សមុទ្រ​។ ដោយឡែក​រូបថត​ដែល​ឈ្នះ​ការប្រកួតប្រជែង នឹងត្រូវ​រៀបចំ​សម្រាប់​ការតាំងពិព័រណ៍​ពិសេស នា​ខែមិថុនា ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ អ​.​ស​.​ប នាទី​ក្រុង​ញូវយ៉ក​។​
 
​គួរ​បញ្ជាក់ថា សម្រាប់​អ្នកចូលរួម​ប្រកួតប្រជែង ត្រូវបញ្ជូន​រូបថត ០១​សន្លឹក ដោយ​រៀបរាប់​ខ្លឹមសារ​នៃ​រូបថត​នោះ​ផងដែរ​។ ដោយឡែក បេក្ខជន​ត្រូវ​ផ្ញើជូន​អ្នករៀបចំ​កម្មវិធី ឲ្យ​បាន​មុន​ថ្ងៃទី ៣១ មករា ២០១៧​។ ចំពោះ​លទ្ធផល​នឹង​ប្រកាស​នៅ​ខែឧសភា ឆ្នាំ​២០១៧ និង​រូបថត​ដែល​ឈ្នះ​ក្នុងការ​ប្រកួត និង​ត្រូវ​តាំងពិព័រណ៍​នៅ​ទីក្រុង​ញូវយ៉ក​។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូលទៅ​កាន់​៖http:// www.todaywehave.com/I_live_by_the_sea.html​។ នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com