ជាតិ
ព្រះសង្ឃ​ខ្មែរ​៨​អង្គ ត្រូវបាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​
18, Jan 2017 , 12:12 pm        
រូបភាព
​ភ្នំពេញ​៖ ព្រះសង្ឃ​ខ្មែរ​ចំនួន​៨ អង្គ ត្រូវបាន​តម្រួត​ថៃ​ចាប់​ផ្សឹក និង​បញ្ជូន​ខ្លួន ទៅកាន់​អង្គភាព​ជំនាញ​ប្រទេស​ថៃ ដើម្បី​ចាត់វិធានការ​តាមច្បាប់ ពាក់ព័ន្ធ​នឹង​ករណី​លេងល្បែង​នៅក្នុង​ទឹកដី​ថៃ​។​



​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​ទាំង​៨​អង្គ​នេះ ត្រូវបាន​អាជ្ញាធរ​ថៃ ឃាត់ខ្លួន​នៅក្នុង​ព្រៃ​មួយកន្លែង ស្រប​ពេលដែល​ព្រះសង្ឃ​កំពុង​នាំគ្នា​លេងល្បែង​ស៊ីសង (​សន្លឹក​បៀរ​) ដោយ​យក​ស្បង​ចីវរ​ធ្វើជា​កម្រាល ។

​ក្រោយ​ឃាត់ខ្លួន​ភ្លាមៗ កំលាំង​តម្រួត​ថៃ​បាន​នាំ​ព្រះសង្ឃ​ទាំងនោះ ប្រគល់​ឲ្យ​អង្គភាព​ធម្មការ​ថៃ (​ផ្សឹក​) មុន​និង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ដោយ​តម្រួត​ថៃ​បាន​ចោទប្រកាន់​២​ចំណុច គឺ​ការ​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ និង​ការប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់ ៕


© រក្សាសិទ្ធិដោយ thmeythmey.com