អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់​បានដាក់​ឲ្យ​ដំណើរការ​ទូ​ម៉ាស៊ីន​អេ​ធី​អឹម​ទី​១១៧ នៅ​បុរី ប៉េង ហួត បឹង​ស្នោ​
20, Jan 2017 , 4:19 pm        
រូបភាព
​ប្រា​សាក់ មាន​កិត្តិយស​សូម​ជម្រាបជូន​ដល់ លោក លោកស្រី នាង​កញ្ញា ឲ្យ​បាន​ជ្រាបថា ទូ​ម៉ាស៊ីន​អេ​ធី​អឹម​ថ្មី​របស់​យើង ដែលមាន​ទីតាំងនៅ​ក្លឹប​ហាត់ប្រាណ វី​អាយ​ភី បុរី ប៉េង ហ៊ួ​ត បឹង​ស្នោ បាន​ដំឡើង​រួចជាស្រេច​ដើម្បី​បម្រើ​ជូន​លោកអ្នក​។ នេះ​គឺជា​ទូ​ម៉ាស៊ីន​អេ​ធី​អឹម​ទី​១១៧ របស់​ប្រា​សាក់ ដែល​ត្រូវបាន​ដំឡើង​នៅ​ទីតាំង​ផ្ទះ​លេខ ០៨ ផ្លូវ​លេខ ០៦ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ បាន​មានប្រសាសន៍ថា​៖ «​ដោយ​មើលឃើញ​ពី​កំណើន​តម្រូវការ​ការធ្វើ​ប្រតិបត្តិការ​ធនាគារ និង​មូលដ្ឋាន​អតិថិជន​មានការ​កើនឡើង ប្រា​សាក់ សម្រេចចិត្ត​ដំឡើង​ទូ​ម៉ាស៊ីន​អេ​ធី​អឹម​ថ្មី​មួយទៀត ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​ធនាគារ​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង នៅ​គ្រប់​ទូ​ម៉ាស៊ីន​អេ​ធី​អឹម​ដែល​ជិត​លោកអ្នក​បំផុត​។​

​លោក សូ​នី បាន​បន្ថែមថា​៖ ជាមួយ​ការដំឡើង​ទូ​ម៉ាស៊ីន​អេ​ធី​អឹម​ទាំង ១១៧ ទូទាំងប្រទេស អតិថិជន​នឹងមាន​អារម្មណ៍​ថា ប្រាក់​មាន​សុវត្ថិភាព និង​នៅក្បែរ​ខ្លួន​ជានិច្ច​។ គិត​ត្រឹម​ដើមឆ្នាំ ២០១៧ ប្រា​សាក់ បានផ្តល់​កាត​អេ​ធី​អឹម​ចំនួន ៧, ៧០០០ ក្នុង​ប្រតិបត្តិការ​ជាង ៣ លាន ដែលមាន​ទឹកប្រាក់​ជាង ២៣៣ លាន​ដុល្លារ​អាមេរិក​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ទាំងអស់ ដែល​តែងតែ​ផ្តល់​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ដល់​ប្រា​សាក់​»​។​

​សេវា​អេ​ធី​អឹម​ប្រា​សាក់ អាច​អនុញ្ញាត​ឲ្យ​អតិថិជន​ប្រើប្រាស់​សេវាកម្ម​ជាច្រើន​ដូចជា ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង ទិញ​កាត​ទូរ​សព្ទ ផ្ទេរប្រាក់ Cash-by-Code ដក​ប្រាក់ និង​សេវា​ផ្សេងៗ​ជាច្រើន​ទៀត​។ លើសពីនេះ អតិថិជន មិនចាំបាច់​ចំណាយ​កម្រៃ​សេវា​អេ​ធី​អឹម ប្រចាំខែ ឬ ប្រចាំឆ្នាំ​ឡើយ​។ អតិថិជន ក៏​អាច​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​ដោយ​ឥតគិតថ្លៃ​ផងដែរ​។

​ព័ត៌មាន​លម្អិត សូម​ចូលទៅ​កាន់​៖ https://www.prasac.com.kh/kh/services/atm/

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com