អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត ផ្ដល់ជូន​សេវា​ដូរ​លុយ​អស្ចារ្យ ជាមួយ​បច្ចេកវិទ្យា Super 4G
21, Jan 2017 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ក្រុមហ៊ុន​សែ​ល​កាត បានប្រកាស​ផ្ដល់ជូន​សេវា ដូរ​លុយ​អស្ចារ្យ ថ្មី​ជាមួយ​បច្ចេកវិទ្យា Super 4G ដែលជា​ប្រព័ន្ធ​សេវា​អ៊ី​ន​ធើ​ណិ​ត​ដ៏​ធំ​មួយ និង​លឿន​បំផុត​នៅ​កម្ពុជា ដែល​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ល្ងាច​ថ្ងៃ​សុក្រ ទី​២០ ខែមករា ឆ្នាំ​២០១៧​។​

​ការដូរ​លុយ​អស្ចារ្យ ជាការ​ផ្ដល់ជូន​នូវ​អត្ថប្រយោជន៍​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា ដែល​អតិថិជន​អាច​ដូរ ១ ដុល្លារ​បាន ១០០ ដុល្លារ សម្រាប់​ទូរ​សព្ទ និង លេង​អ៊ី​ន​ធើ​ណិ​ត​តាមចិត្ត ថែមទាំង​ទទួលបាន ៣០​នាទី បន្ថែម​រៀងរាល់ថ្ងៃ​ជាមួយ​សុពលភាព​កាន់ តែ​យូរ​រហូតដល់​១៤​ថ្ងៃ​។​



​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត លោក អៀន វ៉ាត​សុន មានប្រសាសន៍ថា “​ការដាក់​ឲ្យ​ដំណើរការ​សេវា​នេះ​បង្ហាញ​ពី​ភាព​ឈានមុខ​គេ លើ​ទីផ្សារ ដែល​នាំមក​នូវ ទាំង​អត្ថប្រយោជន៍​សម្រាប់​អតិថិជន និង​បច្ចេកទេស​ភ្ជាប់​ទំនាក់ទំនង​បាន​យ៉ាង​ឆាប់រហ័ស ជាមួយ​សេវា​គ្របដណ្ដប់​ពេញ​ផ្ទៃ​ប្រទេស​។ យើង​បាន​ចំណាយពេល​មួយឆ្នាំ កន្លងទៅនេះ ដើម្បី​ដំឡើង​បណ្ដាញ​សេវា​របស់​យើង ឲ្យ​កាន់តែ​ធំ​ទូលាយ និង​មាន​ល្បឿន​លឿន​បំផុត ដោយមាន​បំពាក់​អង់​តែ​ន​ជាង ២៧៥០ បង្គោល​ទូទាំងប្រទេស​។​”

“​ដូរ​លុយ​អស្ចារ្យ ជាមួយ​បច្ចេកវិទ្យា Super 4G ថ្មី របស់​សែ​ល​កាត នឹង​ផ្ដល់ជូន​អតិថិជន​ទាំងអស់​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ ជាមួយ​បទពិសោធន៍​សេវា​ទូរ​សព្ទ និង​អ៊ី​ន​ធើ​ណិ​ត​ល្អផ្ដាច់គេ​។​”



​ក្នុងនាម​ជា​ប្រទេសមួយ ដែលមាន​កំណើន​សេ​ដ្ធ​កិច្ច​លូតលាស់​យ៉ាង​ឆាប់រហ័ស​នៅ​អាស៊ី កម្ពុជា​ត្រូវ​ដើរ​ឲ្យ​ទាន់​យុគសម័យ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ភ្ជាប់​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​សម្រាប់​ប្រជាជន​ទាំងអស់​។​

​សែ​ល​កាត បាន​សហការ​ជាមួយ​ក្រុមហ៊ុន Nokia ដើម្បី​បំពាក់ សេវា​អ៊ី​ន​ធើ​ណិ​ត Super  4G ចំនួន ១៥០០ កន្លែង​បន្ថែមទៀត ដើម្បី​ពង្រីក​សេវា​គ្រប់​ដណ្ដប់ គ្រប់​បណ្ដាល ខេត្ត ក្រុង សំខាន់ៗ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក Harald Preiss ប្រធាន​ក្រុមហ៊ុន Nokia នៅ​តំបន់​អាស៊ី​ខាងជើង បាន​ថ្លែងថា “​យើង​ពិតជា រីករាយ​យ៉ាងខ្លាំង​ក្នុង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ សែ​ល​កាត ក្នុងការ​ពង្រីក​សេវា​អ៊ី​ន​ធើ​ណិ​ត Super 4G ក្នុងឱកាស​ខួប​ទី​២០​ឆ្នាំ​របស់ខ្លួន​។​”



​នេះ​ជាការ​ដំឡើង​បណ្ដាញ 4G LTE ដំបូង​បំផុត​របស់ Nokia នៅ​កម្ពុជា ដែល​នឹងធ្វើ​ឲ្យ​សេវា អ៊ី​ន​ធើ​ណិ​ត របស់ សែ​ល​កាត កាន់តែ​គ្របដណ្ដប់​ធំ​ទូលាយ និង​ខ្លាំង​ជាង​មុន​។​គម្រោង​នេះ នឹង​ផ្ដល់​បទពិសោធន៍​ប្រើប្រាស់​សេវា​អ៊ី​ន​ធើ​ណិ​ត កាន់តែ​ប្រសើរ​ជាង​មុន តាមរយៈ​ការពង្រីក បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត ទៅគ្រប់​ទីកន្លែង រួមទាំង​តំបន់​ដាច់ស្រយាល ដែល​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា អាច​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត កាន់តែ​ងាយស្រួល​។​

​ការប្រកាស​នេះ​ធ្វើឡើង​ស្របពេល​ជាមួយ​ពិធី​អបអរ​ខួប ២០​ឆ្នាំ របស់ សែ​ល​កាត ដែល​បាន​ដំណើរការ​នៅ​កម្ពុជា​ក្នុងនាម ក្រុមហ៊ុន ខេ​ម​ជី​អេស​អឹម តាំងពី​ឆ្នាំ​១៩៩៧ ។​



​លោក វ៉ាត សុន បាន​គូសបញ្ជាក់​ផង​ដែលថា “​រយៈពេល ២០​ឆ្នាំ​កន្លងមកនេះ ជាមួយ​សមិទ្ធផល និង​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា សែ​ល​កាត តែងតែ​នៅ​ជាមួយ​ប្រជាជន​កម្ពុជា ដើម្បី​គាំទ្រ និង​លើកកម្ពស់ អាជីវកម្ម និង​ជិ​វ​ភាព​របស់​ពួកគេ ដោយ​ផ្ដល់នូវ​កា​រវិ​វ​ឌ្ឈ​ន៍​នៃ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​”​។​

​ការប្រកាស​ក្នុងថ្ងៃនេះ គឺជា​ជំហាន​ថ្មី​មួយទៀត ក្នុង​ដំណើរ​ឆ្ពោះទៅរក​ភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា ឌីជីថល នាពេល​អនាគត សម្រាប់​សេដ្ឋកិច្ចជាតិ និង​សង្គមជាតិ​។​

-​អំពី​គម្រោង​ដូរ​លុយ​អស្ចារ្យ​

​សេវា​ដូរ​លុយ​អស្ចារ្យ អាច​ប្រើ​បាន​សម្រាប់​គ្រប់​អតិថិជន​សែ​ល​កាត​បង់ប្រាក់​ជាមុន​

-​អតិថិជន​អាច​ដូរ ១ ដុល្លារ = ១០០ ដុល្លារ​ដោយ​គ្រាន់តែ​ចុច #១៦៨#១០០#

-​ទឹកប្រាក់ ១ ដុល្លារ នឹងត្រូវ​កាត់​ពី​សមតុល្យ​គណនី​របស់​អតិថិជន​ដោយ​ស្វ័យប្រវត្តិ​

-​ទឹកប្រាក់ ១០០ ដុល្លារ ដែល​ដូរ​រួច អាច​ប្រើ​សម្រាប់​ទូរ​សព្ទ ផ្ញើរ​សារ និង​អ៊ិន​ធើ​ណិ​ត​

-​ទទួលបាន ៣០​នាទី​បន្ថែម​សម្រាប់​ទូរ​សព្ទ​ជា​រៀងរាល់ថ្ងៃ (​ចំនួន​នាទី​នៅសល់ មិនអាច​ប្រើ​នៅ​ថ្ងៃ​បន្ទាប់​បានទេ​)

-​សុពលភាព ១៤​ថ្ងៃ​៕











(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com