ជាតិ
សេដ្ឋកិច្ច
សាំង​ស៊ុប​ពែរ និង​ម៉ា​ស៊ូ​ត​ចុះថ្លៃ​បន្តិច តែ​ប្រេងសាំង​ធម្មតា​រក្សា​តម្លៃ​ដដែល​
23, Jan 2017 , 7:19 pm        
រូបភាព
ដោយ:
​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​២២​ខែមករា ដល់​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំនេះ មានការ​ប្រែប្រួល​បន្តិច​សម្រាប់​ប្រេងសាំង​ស៊ុប​ពែរ និង​ម៉ា​ស៊ូ​ត​។ យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ប្រេងសាំង​ស៊ុប​ពែរ​មានតម្លៃ ៣៨០០​រៀល​ក្នុង​១​លីត្រ ខណៈ​ប្រេងសាំង​ធម្មតា​រក្សា​តម្លៃ​ដដែល គឺ ៣៧៥០​រៀល​ក្នុង​១​លីត្រ​។ ដោយឡែក​ប្រេងម៉ាស៊ូត​ថ្លៃ ៣៤០០​រៀល​ក្នុង​១​លីត្រ​។



​នេះ​ជាត​ម្លៃ​អតិបរមា​ប្រេងឥន្ធនៈ ដែល​ត្រូវ​បានគិត​តាម​រូបមន្ត​ប្រកាស​អន្តរក្រសួង សម្រាប់​ទីផ្សារ​កម្ពុជា ដែល​ម្ចាស់​ស្ថានីយ​ទាំងអស់​ត្រូវ​អនុវត្តតាម​៕


Tag:
 ប្រេងឥន្ធនៈ
© រក្សាសិទ្ធិដោយ thmeythmey.com