ជាតិ
អង្គរ​សង្ក្រាន្ត ស្ថិតក្នុង​បញ្ជី​កម្មវិធី​បែប​ប្រពៃណី​របស់​អាស៊ាន​ដែល​លើកកម្ពស់​វិស័យ​ទេសចរណ៍​
23, Jan 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យុទ្ធនាការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​កាន់តែ​មក​ទស្សនា​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កាន់តែច្រើន​តាមរយៈ VisitASEAN@50 ដែល​បាន​លើកយក​កម្មវិធី​ពិសេសៗ រួមទាំង​កម្មវិធី​បែប​ប្រពៃណី​របស់​អាស៊ាន​ទាំង​ដប់​ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក ត្រូវ​បានដាក់​ដំណើរការ​ជា​ផ្លូវការ​ដោយ​អាស៊ាន​ហើយ​។ អ្វី​គួរកត់សម្គាល់​នោះ ក្នុងចំណោម​កម្មវិធី​ពិសេស​ដែល​ត្រូវបាន​ណែនាំ​ដោយ​អាស៊ាន​នោះ ក៏មាន​កម្មវិធី​«​អង្គ​រស​ង្គ្រា​ន្ត​»​ផងដែរ​។



​អគ្គលេខាធិការ​អាស៊ាន លោក លី ឡុង​មិញ និង​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នៅ​ថ្ងៃទី​១៨ មករា​កន្លងទៅ បានដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​លើកកម្ពស់​ទេស​ចរណ៍​តំបន់​អាស៊ាន ដែលមាន​ឈ្មោះថា « VisitASEAN@50»​។ តាមរយៈ​យុទ្ធនាការ​នេះ ភ្ញៀវទេសចរ​ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់ អាច​ទទួលបាន​នូវ​ព័ត៌មាន​លម្អិត​ពី​កម្មវិធី​ពិសេសៗ និង​ទីកន្លែង​ដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​អាស៊ាន​ទាំង​ដប់​យ៉ាង​សម្បូរបែប​។​

​ការបង្កើត​ឲ្យ​មាន​យុទ្ធនាការ VisitASEAN@50 ក្នុង​គោលដៅ​ពីរ​រួមមាន ទីមួយ​ដើម្បី​ប្រារព្ធ​ខួប​នៃ​ការបង្កើត​អាស៊ាន​រយៈពេល​៥០​ឆ្នាំ និង​ដើម្បី​ធ្វើ​ឲ្យ​តំបន់​អាស៊ាន​ក្លាយជា​តំបន់​ដែលជា​ទិសដៅ​ទេសចរណ៍​តែមួយ​ផង​។

VisitASEAN@50 បាន​លើកយក​កម្មវិធី​ប្រពៃណី និង​ព្រឹ​តិ្ត​ការណ៍​ធំៗ (Festivals and Events) ចំនួន​៥០ និង​បទពិសោធន៍​ដែល​សំដៅលើ​តំបន់​កម្សាន្ត ៥០ ផងដែរ​របស់​ប្រទេស​អាស៊ាន​ទាំង​ដប់​ជាមួយនឹង​ព័ត៌មាន​លម្អិត​ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​អាច​ដឹង​នឹង​មក​ទស្សនា​អាស៊ាន​ដោយ​ពុំមាន​ចម្ងល់ និង​ភាពស្ទាក់ស្ទើរ​។

​អ្វី​គួរកត់សម្គាល់​នោះ អង្គ​រស​ង្គ្រា​ន្ត កី​ស្ថិតនៅក្នុង​បញ្ជី​កម្មវិធី​ពិសេស​របស់​អាស៊ាន​តំណាង​ឲ្យ​កម្ពុជា ខណៈ ព្រុយ​ណេ មានកម្ម​វិធី Hari Raya Aidilfitri, ឥណ្ឌូណេស៊ី Cap Go Meh, និង ឡាវ មានកម្ម​វិធី Boun Pi Mai Lao ជាដើម​>


Tag:
 អង្គរ​សង្ក្រាន្ត​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com