ជាតិ
គ​.​ជ​.​ប រក្សាទុក​ឈ្មោះ​អ្នកបោះឆ្នោត​ជាង ៣០០​នាក់ ដដែល​
23, Jan 2017 , 11:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ គ​.​ជ​.​ប បានសម្រេច​រក្សាទុក​ឈ្មោះ​ចំនួន ៣៦៨ នាក់ ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​ដដែល នៅពេល​សវនាការ​សង្ខេប​ដោះស្រាយ​លើ​ពាក្យបណ្តឹង​/​សំណុំរឿង ចំនួន ៣០ ចាប់ពី​លេខ ១០៩ ដល់ ១៣៨ នៅ​សាលប្រជុំ​គ​.​ជ​.​ប នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​គ​.​ជ​.​ប ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែមករា​នេះ​។​



​ពាក្យបណ្តឹង​ទាំង ៣០ សុទ្ធតែជា​បណ្តឹង​ជំទាស់​សុំ​លុបឈ្មោះ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ចំនួន សរុប ៣៦៨​នាក់ ចេញពី​បញ្ជី​បោះឆ្នោត​ដំបូង​។ បណ្តឹង​ទាំងនោះ មកពី រាជធានី​ភ្នំពេញ ព្រៃវែង កំពង់ធំ កំពង់ស្ពឺ ពោធិ៍សាត់ និង​ខេត្តស្វាយរៀង ។​

​គ​.​ជ​.​ប រក្សា​ឈ្មោះ​ទាំងនោះ​ក្នុង​បញ្ជី​ដដែល ដោយសារ​ពួកគេ​បាន​បំព​ញេ លក្ខខណ្ឌ​គ្រប់គ្រាន់​ស្របតាម​ច្បាប់​។ គ​.​ជ​.​ប បានចេញ​សេចក្តីប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៣ ខែមករា​នេះ​។​

​គ​.​ជ​.​ប បើកផ្លូវ​ឲ្យ​ដើមបណ្តឹង និង​ចុង​ចម្លើយ​ដែល​មិន​ពេញ​ចិត្តនឹង​សេចក្តីសម្រេច អាច​ប្តឹង​ជំទាស់​ទៅ​ក្រុម ប្រឹក្សា​ធម្មនុញ្ញ​ក្នុង​រយៈពេល ៥​ថ្ងៃ តាមច្បាប់​កំណត់​។ ចាប់ពី​គ​.​ជ​.​ប បើកសវនាការ ពីថ្ងៃ​ទី​១៦ ខែមករា មក គ​.​ជ​.​ប បានសម្រេច​រក្សា​ឈ្មោះ​ជាង ១០០០​នាក់ ដដែល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្តឹង ដោយ​ចោទថា ពួកគេ​ជា​ជនជាតិ​វៀតណាម​។​

​សារព័ត៌មាន​ថ្មីៗ ពុំ​អាចទាក់ទង​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប ដើម្បី​សុំ​ការ​លម្អិត​អំពី​សវនាការ អសាធារណៈ​ដែល​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ គ​.​ជ​.​ប សម្រេច​តាំងពី​ថ្ងៃទី​១៩ រហូតមក​នោះទេ​៕


Tag:
 ក្រុមប្រឹក្សា​ជំនុំជម្រះ​
  គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com