កីឡាជាតិ
ជាតិ
AFC Asian Cup: កម្ពុជា​​ត្រូវប៉ះ អាហ្វ​ហ្គា​នីស្ថាន វៀតណាម និង​ហ្ស៊កដង់
23, Jan 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល C  ជាមួយ ហ្ស៊កដង់ វៀតណាម និង​អាហ្វហ្គានីស្ថាន សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​បី​នៃ​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​រើស​ពូ​ល​ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) នៅ​ទីក្រុង​អា​ប៊ី​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត នា​ល្ងាច​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧ ។​




ក្រុម​ដែល​ត្រូវ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣ ត្រូវបាន​បែងចែក​ជា​៤​ថ្នាក់ ដោយ​យោងតាម​លទ្ធផល​នា​ការប្រកួត​ជម្រុះ​ជុំ​ទី​ពីរ និង​ការប្រកួត​វគ្គ Play-Off កន្លងមក រួមទាំង​ផ្អែកលើ​ចំណាត់ថ្នាក់ FIFA World Rankings ក្នុង​ខែមករា ឆ្នាំ​២០១៧​។​
 
​ក្រុម​នៅក្នុង Pot 1  មាន ហ្ស៊​ក​ដង់ អូ​ម៉​ង់ ហ្វីលីពីន បា​រ៉ែ​ន គៀ​ហ្ស៊ី​ស្ថាន កូរ៉េខាងជើង​។ Pot 2 មាន ឥណ្ឌា ប៉ា​ឡេ​ស្ទី​ន តា​ហ្ស៊ី​គី​ស្ថាន វៀតណាម តួ​កមេ​នី​ស្ថាន​។ Pot 3 មាន ម៉ា​ល់​ឌី​វ លី​បង់ យ៉េ​មេន អា​ហ្វ​ហ្គា​នី​ស្ថាន ឆាយ​នី​ស​តៃប៉ិ មី​យ៉ាន់​ម៉ា​។ Pot 4 មាន ម៉ាឡេស៊ី សិង្ហ​បុរី កម្ពុជា នេ​ប៉ាល់ ប៊ូ​តង់ ម៉ា​កាវ​។​

លទ្ធផល​បាន​បង្ហាញថា ពូល A មាន គៀហ្ស៊ីស្ថាន ឥណ្ឌា មីយ៉ាន់ម៉ា ម៉ាកាវ ពូល B មាន កូរ៉េខាងជើង ហុងកុង លីបង់ ម៉ាឡេស៊ី ពូល C មាន​ ហ្ស៊កដង់ វៀតណាម អាហ្វហ្គានីស្ថាន កម្ពុជា ពូល D មាន អូម៉ង់ ប៉ាឡេស្ទីន ម៉ាល់ឌីវ ប៊ូតង់ ពូល E មាន​ ប៉ារ៉ែន តួកមេនីស្ថាន ឆាយនីសតៃប៉ិ សិង្ហបុរី និងពូល F មាន​ ហ្វីលីពីន តាហ្ស៊ីគីស្ថាន យ៉េមែន នេប៉ាល់។

 
ពីរ​ក្រុម​ដែល​ទទួលបាន​ពិន្ទុ​លើសគេ​ក្នុង​ពូ​ល​នីមួយៗ​ពី​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​បី AFC Asian Cup នឹង​ទទួលបាន​កៅអី​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត​។ ក្រុម​ដែល​កំពុង​រង់ចាំ​រួចជាស្រេច​រួមមាន ម្ចាស់ផ្ទះ​អារ៉ាប់​រួម​អេ​មី​រ៉េត កាតា កូរ៉េខាងត្បូង ជប៉ុន ថៃ អា​រ៉ា​ប៊ី​សា​អូឌីត អូស្ត្រាលី អ៊ូ​ស​បេ​គី​ស្ថាន អ៊ីរ៉ង់ ស៊ី​រី អ៊ីរ៉ាក់ និង​ចិន​។

ការ​ប្រកួតមាន​ពីរ​ជើង​ដោយ​ចាប់​ដំណើរ​ការពី​ថ្ងៃទី​២៨ ខែមិនា ឆ្នាំ​២០១៧៕


Tag:
 AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com