អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ ចូលរួម​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​“​បាន​ទាំង​សម្ភារៈ​កសិកម្ម បាន​ទាំង​ធានារ៉ាប់រង​”
11, Apr 2017 , 11:16 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានផ្តល់​ផលិតផល​កម្ចី​សម្រាប់​ទិញ​សម្ភារៈ​កសិកម្ម​តាំងពី​ឆ្នាំ​២០១៥​មក​ម្លេះ​។ ចាប់តាំងពី​ពេលនោះ​មក ផលិតផល​មួយ​នេះ​ត្រូវបាន​ទទួលស្គាល់ និង​គាំទ្រ​ជាច្រើន​ពី​សំណាក់​បងប្អូន​កសិករ​របស់​យើង​ទូទាំងប្រទេស​។

​មាន​បងប្អូន​កសិករ​ជាច្រើន​ដែលជា​អិ​ថិ​ជន​របស់ អេ អឹម ខេ បាន​លើកឡើងថា កម្ចី​សម្រាប់​ទិញ​សម្ភារៈ​កសិកម្ម​បានធ្វើ​ឲ្យ​ការប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​របស់​ពួកគាត់​មានការ​រីកចម្រើន​ជាង​មុន​។​

​បើ​យោងតាម​អ្នកជំនាញ​កសិកម្ម​បាន​លើកឡើងថា ការប្រកប​របរ​កសិក​ម្ម​នៅ​កម្ពុជា​គឺ​ទទួលបាន​ផល​តិចជាង​ប្រទេសជិតខាង​ដូ​ជា​៖ ប្រទេស​ថៃ ឬ​វៀតណាម​ជាដើម ដោយសារតែ​កសិករ​រ​បស់​យើង​ពុំបាន​ប្រើប្រាស់​សម្ភារៈ​កសិកម្ម​ទំនើបៗ​ដូច​គេ​។

​អ្នកជំនាញ​ដដែល​បាន​បន្តទៀតថា កង្វះ​ខាត់​ដើមទុន​ក្នុង​ការទិញ​សម្ភារៈ​កសិកម្ម​ដូចជា​៖ គោយន្ត ត្រាក់ទ័រ​ភ្ជួរ​ដី និង​សម្ភារៈ​ផ្សេងៗ​ទៀត គឺជា​បញ្ហា​ប្រឈម​សម្រាប់​បងប្អូន​កសិករ​ខ្មែរ​របស់​យើង​ក្នុងការ​ប្រកបរ​បរក​សិ​កម្ម​។ ដោយ​មើលឃើញ​បញ្ហា​ទាំងនេះ និង​ដោយសារ​ចង់​ចូលរួម​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា អេ អឹម ខេ បាន​បង្កើត​ផលិតផល​កម្ចី​សម្រាប់​សម្ភារៈ​កសិកម្ម​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​កសិករ​ទាំងអស់​មាន​ទុន​គ្រប់គ្រាន់​ក្នុងការ​ពង្រីករ​បរក​សិ​កម្ម​របស់គាត់​។

​លោក យី​វ ផាន់​ណា នាយក​ប្រតិបត្តិ​ឥណទាន​ស្តីទី អេ អឹម ខេ បាន​លើកឡើងថា “​តាម​បទពិសោធ​របស់​យើង​ដែល​បានធ្វើការ​ជាមួយ​ប្រជាជន​ក្រីក្រ​នៅតាម​ទីជនបទ យើង​មើលឃើញថា ភាគច្រើន​លើសលប់​នៃ​អតិថិជន អេ អឹម ខេ ជា​អ្នក​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ ហើយ​បញ្ហា​ប្រឈម​របស់គាត់​គឺ​ពុំមាន​ទុន​គ្រប់គ្រាន់​ដើម្បី​ទិញ​សម្ភារៈ​កសិកម្ម​មក​ធ្វើស្រែ​ចម្ការ​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​”​។ លោក​បន្ត​ទៀង​ថា “​វា​ជា​រឿង​សំខាន់​ណាស់​ក្នុងការ​ទទួលបាន​កម្ចី​សម្រាប់​ទិញ​សម្ភារៈ​កសិកម្ម​ចំពោះ​កសិករ​របស់​យើង ព្រោះ​វា​ធ្វើ​ឲ្យ​គាត់​ចំណេញ​ទាំង​កម្លាំង​ពលកម្ម និង​ពេលវេលា​”​។​

​បើតាម​លោក ផាន់​ណា អតិថិជន​អាច​ខ្ចីប្រាក់​រហូតដល់​១០០%​នៃ​ថ្លៃ​សម្ភារៈ​កសិកម្ម ហើយ​អាច​ទិញ​សម្ភារៈ​កសិកម្ម​ពី​ហាង​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត ជាពិសេស​អាច​ខ្ចីប្រាក់ និង​បង់​សង​ត្រឡប់​នៅតាម​ផ្ទះ​របស់​លោកអ្នក ឬ​តាម​ការិយាល័យ អេ អឹម ខេ ឬ​តាម​ភា្ន​ក់​ងារ អេ អឹម ខេ ក៏បាន​។ ចំពោះ​កម្ចី​នេះ អតិថិជន​អាច​ខ្ចី រហូតដល់​៣.០០០​ដុល្លារ​អាមេរិក អ្វីដែល​ពិសេស​ទៀត​នោះ អតិថិជន​នឹង​ទទួលបាន​សេវា​ធានារ៉ាប់រង​ខ្នាតតូច លើ​សុខភាព និង​គ្រោះថ្នាក់ ផងដែរ​។
 

© រក្សាសិទ្ធិដោយ thmeythmey.com