ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកគ្រូ ផេង ម៉ូលី បោះបង់ការងារការិយាល័យមកធ្វើជាគ្រូនៅសាលាជនបទ
16, Apr 2017 ,
9:39 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ អ្នកគ្រូ ផេង ម៉ូលី បានទទួលជ័យលាភីលេខពីរ លើការបង្រៀនភាសាខ្មែរបានល្អកម្រិតថ្នាក់បឋមសិក្សា ក្នុងឆ្នាំ២០១៧នេះ។ វាមិនមែនជារឿងចៃដន្យនោះទេដែលអ្នកគ្រូបានទទួលជ័យលាភី ក្នុងចំណោមលោកគ្រូអ្នកគ្រូ៥នាក់ទៀត នៅទូទាំងប្រទេស។ អ្នកគ្រូបានចាត់ទុកជ័យលាភីនេះកើតចេញពីកម្លាំងញើសឈាមរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពលរដ្ឋក្នុងសហគមន៍អ្នកគ្រូ។
អ្នកគ្រូដែលមានស្រុកកំណើតក្នុងខេត្តកំពង់ចាម បានចំណាយពេលវេលាជាង ៣ឆ្នាំហើយ ដើម្បីបង្រៀន សិស្សានុសិស្សក្នុងថ្នាក់ទីមួយ នៃសាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ការបង្រៀនគឺជាចំណង់ចំណូលចិត្តរបស់អ្នកគ្រូក្រមុំវ័យ ២៥ឆ្នាំរូបនេះ ដែលផ្ទេរចំណេះជំនាញដល់កុមារនៅកម្រិតមូលដ្ឋានគ្រឹះអប់រំ។ អ្នកគ្រូសម្បុរសមាឌមាំក្រអាញនិយាយរៀបរាប់ទាំងទឹកមុខញញឹមដូច្នេះថា៖«សាលារៀនគឺជាកន្លែងផ្តល់សុបិន្តរបស់កុមារទាំងអស់។ កុមារនឹងស្វែងរកក្តីសុបិនពី លោកគ្រូ អ្នកគ្រូ ហើយលោកគ្រូ អ្នកគ្រូ ជាអ្នកបង្កើតក្តីសុបិនទាំងអស់គ្នា»។
អ្នកគ្រូ ម៉ូលី ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ នៅសាកលវិទ្យាល័យឯកជនមួយក្នុងខេត្តកំពង់ចាម បានឆ្លងការបណ្តុះបណ្តាលបន្ថែមរយៈពេលជាង ១ឆ្នាំ ក្នុងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម មុនពេលក្លាយខ្លួនជាគ្រូបង្រៀនពេញក្របខ័ណ្ឌរដ្ឋ។ អ្នកគ្រូដែលកំពុងបង្រៀននៅសាលាបឋមសិក្សាដាច់ស្រយោលពីទីរួមខេត្តជាង ១០គីឡូម៉ែត្ររូបនេះ បានរម្លឹករឿងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីសម្ពោធអគារថ្មីសាលាកន្លងមកថា ពីមុនអ្នកគ្រូមានអាជីពអ្នកគណនេយ្យក្នុងក្រុមហ៊ុនឯកជនម្នាក់ ប៉ុណ្ណោះ តែក្រោយមក អ្នកគ្រូសម្រេចបោះបង់អាជីពក្នុងការិយាល័យនោះវិញ ក្រោយពីប្រឡងជាប់ការជ្រើសរើសគ្រូបង្រៀនថ្នាក់បឋមសិក្សា ពីព្រោះអ្នកគ្រូចង់ឃើញកុមារជនបទក្នុងមូលដ្ឋានខ្លួន ទទួលការអប់រំប្រកបដោយគុណភាពដូចកុមារនៅទីក្រុងដែរ។ ដូចបំណង អ្នកគ្រូដែលមានគ្រួសារជាស្រែចំការបានចូលខ្លួនជួយបណ្តុះបណ្តាលសិស្សកម្រិតបឋមសិក្សា ក្នុងសាលារៀនដែលមានអគារសិក្សាកម្ពស់២ជាន់ សួនច្បារដ៏ស្រស់បំព្រងអមដោយពាក្យអប់រំកុមារឲ្យក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អនៅក្នុងសង្គម។
អ្នកគ្រូ ម៉ូលី សង្កេតឃើញថា សាលាអ្នកគ្រូមានសោភ័យភាព និងគុណភាពអប់រំមិនចាញ់បរិស្ថានសាលា ក្នុងទីក្រុងនោះទេ ដ្បិតសាលាអ្នកគ្រូស្ថិតក្នុងស្រុកដាច់ស្រយាលក្តី។
កញ្ញាមិនដែលត្អួញត្អែរនឹងការបង្រៀនម្តងណានោះទេ ទោះបីជាកញ្ញាត្រូវបង្រៀនសិស្សក្មេងជាង ៥០នាក់ក្តី ដោយសារតែកញ្ញាចូលចិត្តការបង្រៀន។ ម្យ៉ាងទៀត កញ្ញាក៏ទទួលបានការលើកពីសំណាក់លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងមន្ទីរអប់រំខេត្ត រួមទាំងអាណាព្យាបាលសិស្សផង។
«ដើម្បីឲ្យការបង្រៀនទទួលជោគជ័យ គ្រូបង្រៀនទាំងអស់ត្រូវប្រើបេះដូងបង្រៀនសិស្សឲ្យស្រលាញ់ការសិក្សា។ កុមារចូលចិត្តលេងច្រើន ចឹងកម្មវិធីសិក្សាតម្រូវតាមចិត្តកុមារ រួមមាន ល្បែងសិក្សា ការប្រឡងប្រជែង ការលើក ទឹកចិត្ត រួមទាំងសម្តែងអ្វីដែលគេពេញចិត្ត»។ អ្នកគ្រូ ម៉ូលី កំពុងឈរមុខអគារសិក្សាថ្មីសន្លាងរៀបរាប់ពីរបៀបបង្រៀនឲ្យកុមារចូលចិត្តការសិក្សារៀនសូត្រក្នុងមូលដ្ឋានខ្លួន បន្ថែមលើការពង្រឹងវិន័យរបស់សាលា។
ដោយសារការស្រលាញ់ ការព្យាយាមសិក្សាស្រាវជ្រាវ និងការគោរពវិន័យបង្រៀន អ្នកគ្រូត្រូវថ្នាក់ដឹកនាំសាលា តាមរយៈមន្ទីអប់រំបញ្ជូនខ្លួនឲ្យចូលរួមប្រកួតប្រជែងគ្រូបង្រៀនភាសាខ្មែរល្អ រហូតទទួលជ័យលាភីក្នុងឆ្នាំនេះ។ នៅពេលទទួលបានជ័យលាភីពីក្រសួង អ្នកគ្រូសំដីទន់ភ្លន់រូបនេះ កាន់តែមានកម្លាំងចិត្តក្នុងការជួយបង្រៀនសិស្សថ្នាក់បឋមសិក្សា ថែមទៀត ឲ្យស្របនឹងការអប់រំក្នុងយុគសម័យបច្ចេកវិទ្យាទំនើបក្នុងសតវត្សរ៍ទី២១។
«ខ្ញុំ និងលោកគ្រូអ្នកគ្រូសុទ្ធតែមានចក្ខុវិស័យចង់ឃើញកូនៗ (កុមារ) ក្នុងសាលាយើងទទួលបានការអប់រំតាមបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដូចជា មានមន្ទីរពិសោធន៍កុមារ ការបញ្ចាំងផ្ទាំងស្គ្រីនបង្រៀនដូចសាលាជំនាន់ថ្មី នៅពេលខាងមុខទៀត»។ អ្នកគ្រូ ផេង ម៉ូលី បញ្ជាក់ពីបោះបង់ការងារការិយាល័យមកធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សាជនបទព្រោះអ្នកគ្រូចង់ឲ្យកុមារបានទទួលចំណេះដឹងស្មើៗគ្នា ដើម្បីអភិវឌ្ឍខ្លួនគេ គ្រួសារ និងសង្គមជាតិ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ផេង ម៉ូលី
អប់រំ
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ប្រទះឃើញផ្សោតប្រភេទថ្មីមួយក្បាលងាប់ នៅសហគមន៍នេសាទត្រពាំងរពៅ ខេត្ដកំពត
6 ថ្ងៃ
«លំបាក»,«ពិបាក» និង«វិបាក» ប្រើក្នុងន័យខុសគ្នាដូចម្តេច?
3 ថ្ងៃ
តើពាក្យ «និង» , «នឹង» និង «ហ្នឹង» មានអត្ថន័យ និងប្រើខុសគ្នាដូចម្តេច?
12 ម៉ោង
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
7 ថ្ងៃ
ចេះអាន និងសរសេរនៅអាយុ៣ឆ្នាំ! តើកុមារ អឿន រិទ្ធីពល រៀនយ៉ាងដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម