កីឡាជាតិ
ជាតិ
ជើង​ខ្លាំង​អុក​៨​រូប​ដែល​ឡើងទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ​ផ្លាស់ប្តូរ​បេក្ខភាព​ថ្មី​៣​រូប​
13, Apr 2017 , 9:59 am        
រូបភាព
ដោយ:
 
​ក្រោយ​ធ្វើការ​ប្រកួត​ជម្រុះ​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៣​ថ្ងៃ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កីឡា​អុកចត្រង្គ បាន​រកឃើញ​ជើង​ខ្លាំង​ទាំង​៨​រូប ដើម្បី​ឡើងទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​។ កីឡាករ​ទាំង​៨​ដែល​ឡើងទៅ​ប្រកួត​នៅ​ឆ្នាំនេះ គឺមាន​ការផ្លាស់ប្តូរ​បេក្ខភាព​ថ្មី​ចំនួន​៣​រូប​។

 
​ក្រោយ​ធ្វើការ​ប្រកួត​ជម្រុះ​អស់​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៧-២៩ ខែមីនា នៅ​ទីស្នាក់ការ NOCC ការប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បានបញ្ចប់​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​១​។ ហើយ​បាន​រកឃើញ​ជើង​ខ្លាំង​ទាំង​៨​រូប ដើម្បី​ឡើងទៅ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២ ឬ​ដំណាក់កាល​ផ្តាច់​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​ផងដែរ​។ កីឡាករ​ទាំងនេះ នឹង​ប្រកួតប្រជែង​គ្នា​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ចន្លោះ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​។ 
 
 
​កីឡាករ​ទាំង​៨​រូបនោះ​រួមមាន​ម្ចាស់​ជើងឯក​ពីរ​សម័យកាល ឈាវ បូរ៉ា​, ម្ចាស់​ជើងឯក​ឆ្នាំ​២០១០ ឆ​យ វី​រ៉ា​, កីឡាករ ហេង សៅ​ឌី​, រស់ រិទ្ធី​យ៉ា​, ប៊ិន គា​សេង​, លឹម ផល្លា​, ម៉ី កែវ​និម្មិត និង​កីឡាករ កាំ​ង ហេង​។ គួរ​បញ្ជាក់ថា កីឡាករ លឹម ផល្លា​, កាំ​ង ហេង និង​កីឡាករ ម៉ី កែវ​និម្មិត ជា​សមាសភាព​ថ្មី​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំនេះ​។ ប៉ុន្តែ​ក្នុងចំណោម​កីឡាករ​ទាំងនេះ មិនមាន​វត្តមាន​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ ណូយ សូ​ណា និង​ម្ចាស់​ជើងឯក​រង សុខ ភា​រ៉ា នោះទេ​៕  
 



Tag:
 អុកចត្រង្គ​
  អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com