ខ្មែរ​ក្រហម
ជាតិ
ពិធី​​បូជា​​សព​​ អៀង សារី​​ធ្វើ​​នៅ​​ម៉ោង​​៦​កន្លះ​​ល្ងាច​​ថ្ងៃ​​២១​មិនា​​នេះ​
21, Mar 2013 , 10:56 am        
រូបភាព
សព​លោក​អៀង សារី នឹង​ត្រូវ​បូជា​នៅ​ម៉ោង​៦និង​៣០​នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​គេហដ្ឋាន​រៀបចំ​ពិធី​បុណ្យ​សព​នៅ​ក្នុង​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយ​មាន​ជ័យ។ នេះ​បើតាម​ការ​បញ្ជាក់​អោយដឹង​ពី​លោក​ញ៉ែម អេន អតីត​អ្នក​ថត​រូប​ក្នុង​សម័យ​ខ្មែរ​ក្រហម ដែល​កំពុង​ធ្វើ​ជា​អ្នក​ថត​រូប​នៅ​ក្នុង​ពិធី​បុណ្យ​សព​នោះ។


លោក​ញ៉ែម អេន​បាន​រៀបរាប់​តាម​ទូរសព្ទ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មនុស្សជាច្រើន​ដែល​រួម​មាន​អតីត​ប្រជាជន​ខ្មែរ​ក្រហមផង និង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន​ផង​បាន​មក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com