ខ្មែរ​ក្រហម
ជាតិ
បុគ្គលិក​ជាតិ​នៅ​សាលាក្តី​ខ្មែរក្រហម​ទទួលបាន​ប្រាក់​បៀរ​វត្សរ៍​ខែធ្នូ​ហើយ
21, Mar 2013 , 5:41 pm        
រូបភាព
ដោយ: ថ្មីៗ
តាម​អ្វី​ដែលជា​ការសន្យា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភ​ត្រា បាន​បញ្ជាក់ថា បុគ្គលិក​ជាតិ​សរុប ២៨៧ រូប នៅ​សាលាក្តី​ខ្មែរក្រហម ទទួលបាន​ប្រាក់ខែ សម្រាប់​ខែធ្នូ ឆ្នាំ២០១២ របស់ខ្លួន​ហើយ​កាលពី​រសៀល​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ នេះ។

 
សម្រាប់​សាច់ប្រាក់​ក្នុង​ខែធ្នូ​ដែល​ការិយាល័យ​រដ្ឋបាល​ទទួល​បាន​ដើម្បី​បើក​ឲ្យ​បុគ្គលិក​ជាតិ​នោះ គឺជា​ថវិកា​ដែល​នៅ​សេសសល់​កាលពី​ឆ្នាំ២០១២ របស់​សហភាព​អឺរ៉ុប​ក្នុង​រង្វង់៣០ម៉ឺន​ដុល្លារ​អាមេរិក។
 
ទោះបីជា​យ៉ាងណា​ក៏ បុគ្គលិក​ជាតិ​នៅ​សាលាក្តី​ខ្មែរក្រហម​ត្រូវ​រង់ចាំ​ប្រាក់​សម្រាប់​ខែមករា និង​ខែកុម្ភៈ ជា​បន្តទៀត ហើយ​នៅ​ថ្ងៃទី១ ខែមេសា​ឆ្នាំ២០១៣ ពួកគេ​មួយចំនួន​មាន​គម្រោង​ធ្វើ​កូតកម្ម​ជា​បន្តទៀត ប្រសិនបើ​កិច្ចសន្យាការងារ​ថ្មី​របស់​ពួកគេ​មិន​ត្រូវបាន​ចុះហត្ថលេខា​បន្ត​ទេនោះ។
 
បុគ្គលិក​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម មាន​ផ្នែក​បកប្រែ​ភាសា ផ្នែក​ប្រតិ​ចារិក និង​អ្នក​កត់ត្រា សរុប​ចំនួន ៣៤នាក់ បានធ្វើ​ពហិកា បាននាំគ្នា​ធ្វើពហិការ​មិន​ចូលធ្វើ​ការចាប់​តាំងពីដើម​ខែមីនា មក ប៉ុន្តែ​ពួកគេ​បានសម្រេច​ចិត្ត​ចូលធ្វើការ​វិញ​កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ ដោយសារ​មានការ​សន្យាថា ប្រាក់ខែ សម្រាប់​ខែធ្នូ​របស់​ពួកគេ​ត្រូវ​បើក​ក្នុងអំឡុង​សប្តាហ៍​នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com