ខ្មែរ​ក្រហម
ជាតិ
អង្គជំនុំជម្រះ​បើកសវនាការ​លើ​លក្ខខណ្ឌ​សុខភាព​របស់ នួន ជា
22, Mar 2013 , 5:08 pm        
រូបភាព
អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បានប្រកាស​នៅថ្ងៃនេះ​ថា បើកសវនាការ​មួយ​ទាក់ទង​នឹង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ និង​សម្បទា​របស់​ជនជាប់ចោទ នួន ជា នៅ​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៣ នា​វេលា ម៉ោង ៩ ព្រឹក។



អង្គជំនុំជម្រះ​សាលាដំបូង​នឹង​ស្តាប់​របាយការណ៍​ពី​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​ត្រូវបានចាត់តាំង គឺ​លោក​សាស្ត្រាចារ្យ ច​ន ខំ​បែ​ល និង​លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វា​ហ្សែ​ល។
     
បច្ចុប្បន្ន បន្ទាប់ពី​ការស្លាប់​របស់​អៀង សារី ក្នុង​សំណុំរឿង០០២ គឺ​នៅសល់តែ​ជនជាប់ចោទ នួន ជា វ័យ៨៦ឆ្នាំ និង ខៀវ សំផន វ័យ៨២ឆ្នាំ​ប៉ុណ្ណោះ ដោយ​អ្នក​ទាំងពីរ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជា​ញឹកញាប់៕

© រក្សាសិទ្ធិដោយ thmeythmey.com