ជាតិ
លោក ឃួ​ង ស្រេង ប្រាប់​ឲ្យ​ពលរដ្ឋ​ដែល​បាត់​ម៉ូតូ ទៅ​ផ្ទៀងផ្ទាត់​ម៉ូតូ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​
17, Aug 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ ដែល​បាន​បាត់​ម៉ូតូ យក​ឯកសារ​គតិយុត្តិ ទៅ​ផ្ទៀងផ្ទាត់​ម៉ូតូ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ការលើកឡើង​របស់លោក ឃួ​ង ស្រេង នេះ​ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​បាន​រឹបអូស​ម៉ូតូ​ជិត​១០០​គ្រឿង ពី​កន្លែង​បញ្ចាំ​ម៉ូតូ​ខុសច្បាប់ ក្នុង​ខណ្ឌ​សែន​សុខ និង​ខណ្ឌទួលគោក កាលពី​ថ្ងៃទី​១៦ សីហា​។​



​សូម​ស្ដាប់​សំឡេង​លោក ឃួ​ង ស្រេង ៖




​ជាមួយគ្នានេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន អំពី​អត្តសញ្ញាណ​រថយន្ត និង​ទោចក្រយានយន្ត ដែល​រឹបអូស​បាន​ទាំងអស់​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ផងដែរ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ ឬ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ដោយ​ប្រការ​ណាមួយ អាច​ទទួលយក​ទ្រព្យសម្បត្តិ​ខ្លួន​វិញ​។​

​ចាប់តាំងពី​ឡើងកាន់តំណែង​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានចាប់ផ្ដើម​យុទ្ធនា​ការរំដោះ​ចិញ្ចើមផ្លូវ​សាធារណៈ លុបបំបាត់​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត និង​ការ​បញ្ចាំ​នេះ​ជាដើម ដើម្បី​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម​៕


Tag:
 ឃួ​ង ស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com