ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ
29, Sep 2017 ,
8:19 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបនៅព្រឹកថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១៧ បានធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ២០១៧ ក្រោមប្រធានបទ «ការធ្លាក់យន្តហោះ»។ សមយុទ្ធនេះធ្វើឡើងក្នុងបំណងដើម្បីវាយតម្លៃនូវសមត្ថភាពប្រតិបត្តិការនៃផែនការគ្រោះអាសន្ន ប្រចាំអាកាសដ្ឋានអំពីរបៀបនៃអន្តរាគមន៍ឆ្លើយតបក្នុងពេលវេលាពិតប្រាកដមួយ។
សមយុទ្ធនៅព្រឹកថ្ងៃទី២៩ ស្ថិតនៅផ្នែកខាងជើងព្រលានយន្តហោះ ដោយមានការដុតកង់ឡាន រថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះបន្ទាន់ កងកម្លាំងចម្រុះ ជនរងគ្រោះ។ល។
គោលដៅសំខាន់នៃលំហាត់សមយុទ្ធនេះ រួមមានការអនុវត្តសម្របសម្រួលជាមួយស្ថាប័ន អង្គភាពសម្រាប់គ្រោះថ្នាក់យន្តហោះដែលកើត សាកល្បងនូវនីតិវិធីនៃការទំនាក់ទំនងផ្តល់ព័ត៌មានសម្រាប់គ្រោះថ្នាក់យន្តហោះធ្លាក់ក្រៅអាកាសយានដ្ឋាន។ បន្ថែមពីនេះ ក៏ដើម្បីវាយតម្លៃនូវដំណើរការនៃការផ្តល់ព័ត៌មាននៅកន្លែងកើតហេតុទៅកាន់ក្រុមអ្នកគ្រប់គ្រងគ្រោះអាសន្នប្រចាំអាកាសយានដ្ឋាន គណកម្មការគ្រោះអាសន្ននៅទីបញ្ជាការកណ្តាល និងមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះអាសន្នរបស់ក្រុមហ៊ុនអាកាសចរណ៍។
ចំណុចចុងក្រោយ សមយុទ្ធនេះ គឺដើម្បីវាយតម្លៃលើការគ្រប់គ្រងផ្នែកសុខាភិបាលនៅកន្លែងកើតហេតុដូចជា ការសង្គ្រោះបឋមជនរងគ្រោះមុន ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ការដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងឯកសាររបស់ជនរងគ្រោះដែលត្រូវកត់ត្រា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សមយុទ្ធ
ព្រលានយន្តហោះសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ប្រទះឃើញផ្សោតប្រភេទថ្មីមួយក្បាលងាប់ នៅសហគមន៍នេសាទត្រពាំងរពៅ ខេត្ដកំពត
7 ថ្ងៃ
«លំបាក»,«ពិបាក» និង«វិបាក» ប្រើក្នុងន័យខុសគ្នាដូចម្តេច?
3 ថ្ងៃ
តើពាក្យ «និង» , «នឹង» និង «ហ្នឹង» មានអត្ថន័យ និងប្រើខុសគ្នាដូចម្តេច?
1 ថ្ងៃ
«ពរពេញ, ពោលពេញ ឬពោរពេញ» មួយណាត្រឹមត្រូវ?
30 នាទី
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម