ជាតិ
ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ លោក កែវ សុខុម ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
13, Oct 2017 , 12:23 pm        
រូបភាព
​សៀមរាប​៖ លោក កែវ សុខុម ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បានទទួល​មរណភាព ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ល្ងាច​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​។​



​តាម​របាយការណ៍​រប​ស់​សម​ត្ថិ​កិច្ច​ស្រុក​ក្រឡាញ់ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​ម៉ូតូ និង​រថយន្ត​បា​ឡែ​ន កើតឡើង​នៅវេលា​ម៉ោង ៦​និង​១០​នាទី​ល្ងាច​ថ្ងៃទី​១២ ខែតុលា ត្រង់ចំណុច​ផ្លូវ​រាង​អក្សរ តេ (T) កែង​ផ្លូវជាតិ​លេខ ៦៨ និង​ផ្លូវជាតិ​លេខ​៦ នៅ​ស្រុក​ក្រឡាញ់ ឬ​ផ្លូវ​ទៅ​ខេត្ត ឧ​ត្ត​រ​មានជ័យ​។​

​អធិការ​ស្រុក​ក្រឡាញ់ លោក ជី បេង​ជន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា​ថា លោក កែវ សុខុម បាន​ជិះ​ម៉ូតូ​ចេញ​ស្នាក់ការ​បក្ស​ស្ថិតនៅ​ភូមិ​ត្រពាំង​ច្រាំង ក្នុង​គោលដៅ​ទៅផ្ទះ ហើយ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏មាន​រថយន្ត​មួយគ្រឿង បើក​ពីក្រោយ​ក្នុង​ល្បឿន​លឿន និង​ដោយ​ភាពស្រវឹង មក​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ ហើយ​រថយន្ត​បាន​រា​ចង្កូត​បុក​ដើមឈើ និង​ធ្លាក់ទឹក​ប្រឡាយ​តែម្តង​។ លោក​បន្ថែមទៀតថា ក្រោយ​អន្តរាគមន៍​ភ្លាម កម្លាំង​អធិការ​ស្រុក​ក្រឡាញ់ បាន​ជួយ​វាយ​កញ្ចក់​ឡាន និង​បាន​ជួយ សង្គ្រោះបាន​ម្នាក់​ជា​តៃ​កង់ឡាន និង​ម្នាក់ទៀត​ជិះ​ជាមួយ បាន​ស្លាប់​៕

​បច្ចុប្បន្ន អធិការដ្ឋាន​ស្រុក​ក្រឡាញ់ បាន​បញ្ជូន​សំណុំ​រឿងនេះ​ដល់​ថ្នាក់លើ និង​រៀបចំ​ចាត់ការ ទៅតាម​ផ្លូវច្បាប់​។ ចំណែក​សាកសព​លោក កែវ សុខុម ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ពិធីបុណ្យ ទៅតាម​ប្រពៃណី​៕


Tag:
 ស្រុក​ក្រឡាញ់
© រក្សាសិទ្ធិដោយ thmeythmey.com