ជាតិ
សម្ដេច ហ៊ុន សែន ផ្ដល់ប្រាក់​២​លាន​រៀល និង​iPad ម្នាក់​១​គ្រឿង ដល់​សិស្ស​និទ្ទេស​A
14, Oct 2017 , 11:20 am        
រូបភាព
រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​សិស្ស​និទ្ទេស​A ទាំង​៤២៤​នាក់ ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ពី សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ម្នាក់ៗ ចំនួន​២​លាន​រៀល iPad ម្នាក់​មួយគ្រឿង និង​ប្រាក់​ស្លឹង​ចំនួន​១​ម្នាក់​ផង​ជា​អនុស្សាវរីយ៍​។​



​ក្រៅពី​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស A នាយករដ្ឋមន្ត្រី​កម្ពុជា ពី​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា​នេះ ក៏បាន​គូសបញ្ជាក់ថា ការធ្វើកំណែទម្រង់​នេះ បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នូវ​ឥរិយាបថ​នៃ​ការសិក្សា​រៀនសូត្រ​របស់​យុវជន​ខ្មែរ​។ សម្តេច បន្តថា កម្ពុជា​កំពុង​ធ្វើ​ដើរ​លើផ្លូវ​យ៉ាង​ត្រឹមត្រូវ តាមរយៈ​ការពង្រឹង​លើ​វិស័យ​អប់រំ​នេះ ដែល​ដែល​នឹង​នាំ​ឲ្យ​កម្ពុជា ឆ្ពោះទៅរក​ភាព​ដ៏​ល្អប្រសើរ​លើ​វិស័យ​អប់រំ និង​ការបណ្តុះ​ធនធានមនុស្ស​។​

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០១៧​នេះ មាន​បេក្ខជន​ជាប់​ប្រឡង​ជាប់​ចំនួន ៦៣,៦៦៨​នាក់ ស្មើនឹង ៦៣,៨៤​ភាគរយ​។ ក្នុងចំណោម​សិស្ស​ដែល​ប្រឡង​ជាប់​មាន និទ្ទេស​A សរុប ៤២៤​នាក់ និទ្ទេស​B ចំនួន​២,៤៦៤​នាក់ និទ្ទេស​C ចំនួន​៥​ពាន់​នាក់ និទ្ទេស​D ចំនួន​៩,១២៣​នាក់ និង​និទ្ទេស​E ៤៦,៦៥៧​នាក់​៕


Tag:
 សម្ដេច ហ៊ុន សែន
 
© រក្សាសិទ្ធិដោយ thmeythmey.com