ជាតិ
​គ្រាន់តែ​២​សប្តាហ៍​ដំបូង​ក្នុង​ខែតុលា មនុស្ស​៥០​នាក់​ស្លាប់ និង​១៦៧​នាក់​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
16, Oct 2017 , 3:36 pm        
រូបភាព
ដោយ:
​តាម​របាយការណ៍​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ ឲ្យ​ដឹងថា រយៈពេល ១៦​ថ្ងៃ ដើមខែ​តុលា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥០​នាក់ និង​រងរបួស​ចំនួន​១៦៧​នាក់ ក្នុងនោះ​របួសធ្ងន់​មាន​ចំនួន​១២១ និង​របួសស្រាល​មាន​ចំនួន​៤៦​នាក់​។



​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​ដឹង​ទៀតថា មូលហេតុ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ មកពី បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​គ្នា មិន​ប្រកាន់​ឆ្វេង​-​ស្ដាំ បត់​ឆ្វេង​-​ស្ដាំ និង​ប្រជែង​។ នេះ​តាម​ការផ្សាយ​របស់​គេហ​ទំព័រ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧៕




Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
 ​ ស្លាប់​-​របួស​
© រក្សាសិទ្ធិដោយ thmeythmey.com