អត្ថបទពាណិជ្ជកម្ម
ចូលរួម​សប្បាយរីករាយ​ទាំងអស់គ្នា ជាមួយនឹង​ការបើក​សម្ពោធ សាខា​ថ្មី​របស់ KFC ខេត្តបាត់ដំបង​
22, Nov 2017 , 4:49 pm        
រូបភាព
​ខេត្តបាត់ដំបង​បានជា​ប់​ចំណាត់ថ្នាក់​ទី ៣ ជា​ខេត្ត​ដែលមាន​ប្រជាជន​ច្រើន​បំផុត នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​វប្បធម៌​ចម្រុះ ក៏ដូចជា​ធនធានធម្មជាតិ​ជាច្រើន រួមទាំង​ការរស់នៅ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ភាព​ស៊ីវីល័យ​។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការគាំទ្រ​យ៉ាងខ្លាំង និង​តម្រូវការ​យ៉ាងច្រើន​រប​ស់​អតិថិជន KFC Cambodia នឹងធ្វើ​ការបើក​សម្ពោធ​សាខា​ថ្មី​ក្នុង​ខេត្តបាត់ដំបង​ជា​ផ្លូវការ នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ​។

​លោក Peter Brongers ដែលជា​នាយក​នៃ KFC Cambodia បាន​មានប្រសាសន៍ថា KFC ពង្រីក​សាខា​របស់ខ្លួន​ទៅកាន់​ខេត្តបាត់ដំបង​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​នាំយក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​ប្រជាជន​ទាំងអស់​នៅ​ទីនោះ​។ លោក​បាន​បន្ថែមទៀតថា យើង​នឹងធ្វើ​ការសម្ពោធ​ជា​ផ្លូវការ​នៅពេល​ព្រឹក និង​រៀបចំ​ពិធីជប់លៀង​នៅពេល​ល្ងាច​។​



​លោក YB Cheah ដែលជា​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ KFC Cambodia បាន​មានប្រសាសន៍ថា​៖ «​នេះ​គឺជា​ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​ពួកយើង ដែលមាន​វត្តមាន​រប​ស់​ប្រតិភូ​រដ្ឋាភិបាល​សម្រាប់​ក​ម្ម​វិធី​សម្ពោធ​ពេលព្រឹក ហើយ​សម្រាប់​ពេល​ល្ងាច យើង​នឹងមាន​កម្មវិធី​សប្បាយរីករាយ​ដូចជា ការ check-in ដើម្បី​ទទួលបាន​ភេសជ្ជៈ ល្បែង​កម្សាន្ត របាំ ហើយ​អ្វីដែល​ពិសេស​នោះ ក្រុម​ក្មេង​ខ្មែរ​នឹងធ្វើ​ការសម្តែង​ដើម្បី​ធ្វើ​ឲ្យ​អ្នកចូលរួម​កាន់តែ​មាន​ភាពសប្បាយ​រីករាយ​»​។​



​លោក​បាន​បន្ថែមទៀតថា ដោយសារតែ​យើង​បាន​បង្កើត​កម្មវិធី​ជាច្រើន ក៏ដូចជា​ផលិតផល ថ្មីៗ​សម្រាប់​អតិថិជន យើង​នឹងមាន​ការចាប់​ឆ្នោត​ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​រង្វាន់​ដ៏​អស្ចារ្យ​ដូចជា ទូរស័ព្ទ iPhone 7 Plus កាមេរ៉ា និង​រង្វាន់​ផ្សេងៗ​ទៀត​។​



​សមាជិក​នៃ​ក្រុម​ក្មេង​ខ្មែរ បាន​និយាយថា ក្មេង​ខ្មែរ​នឹងធ្វើ​ការសម្តែង​សម្រាប់​ការបើក​សម្ពោធ KFC សាខា​ខេត្តបាត់ដំបង​នៅពេល​ល្ងាច​។ គាត់​បាន​បន្ថែមទៀតថា ពួកយើង​ស្រ​ទ្បា​ញ់ KFC ហើយ​នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ពួកយើង​ក្នុងការ​គាំទ្រ KFC ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ទៅ​ជួប​អ្នកគាំទ្រ​របស់​ពួកយើង​នៅក្នុង​ខេត្តបាត់ដំបង​ផងដែរ​។ សូម​អរគុណ​ដែល​បងប្អូន​ទាំងអស់គ្នា​ដែល​តែងតែ​គាំទ្រ​ក្រុម​ក្មេង​ខ្មែរ ហើយ​យើង​សង្ឃឹមថា​លោកអ្នក​នឹង​រីករាយ​ជាមួយ​ការសម្តែង​របស់​ពួកយើង​នៅ​កម្មវិធី​បើកសម្ពោធ​ជា​ផ្លូវការ​របស់ KFC សាខា​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ទាំងអស់គ្នា​។​



( អត្ថបទ​ពាណិជ្ជកម្ម  ) 



© រក្សាសិទ្ធិដោយ thmeythmey.com