អន្តរជាតិ
សហរដ្ឋអាមេរិក​រឹតបន្តឹង​សន្តិសុខ​ ខណៈដែល​រដូវ​កាល​ឈប់សម្រាក​មកដល់
24, Nov 2017 , 7:59 pm        
រូបភាព
ដោយ: VOA
ប្រជាពលរដ្ឋ​អាមេរិកាំង​ប្រារព្ធ​ទិវា​អំណរគុណ​ដល់​ព្រះអាទិទេព​ដែល​ភាសា​អង់គ្លេស​ហៅថា Thankgiving នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដូចដែល​ពួកគេ​បាន​ធ្វើតាម​ប្រពៃណី​ដោយបាន​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​និង​មិត្តភក្តិ​នៅ​ជុំវិញ​តុ​ម្ហូបអាហារ មើល​ការ​ដង្ហែរ​ក្បួន​និង​ការប្រកួត​កីឡាបាល់ទាត់​អាមេរិកាំង​ហើយ​សម្រាប់​មនុស្ស​ច្រើន​នាក់ ពួកគេ​ក៏បាន​ចាប់ផ្តើម​ទិញ​ឥ​វ៉ាន់​សម្រាប់​ថ្ងៃបុណ្យ​ផងដែរ​។​



​ក៏ប៉ុន្តែ​សម្រាប់​ការ​ប្រារព្ធ​បុណ្យ​នេះ​នៅ​ឆ្នាំ​២០១៧​នេះ​នឹងមាន​កិច្ចការពារ​សន្តិសុខ​ខ្លាំង​ជាង​មុន​ដោយមាន​រួមបញ្ចូល​ទាំង​ការ​ដង្ហែរ​ក្បួន Thankgiving Day Parade របស់​ក្រុមហ៊ុន​ហាង​លក់​ឥ​វ៉ាន់ Macy's ផងដែរ​។​

​មន្ត្រី​នៃ​បូរី​ញូវយ៉ក បាន​និយាយថា​កិច្ចការពារ​សន្តិសុខ​មាន​រួមបញ្ចូល​ពួក​ប៉ូលិស​បាញ់កាំភ្លើង​ត្រង់ ការដាក់​រថយន្ត ដឹក​ខ្សាច់​និង​ការប្រើ​ឆ្កែ​ហិត​រក​គ្រាប់បែក​។​

​ទោះណាជា​មន្ទីរ​ប៉ូលិស​បូរី New York បាន​ពិនិត្យពិច័យ​ថា​គ្មាន​ការគំរាមកំហែង​នាំឱ្យ​ជឿ​បាន​ក៏ដោយ ក៏​ពួកគេ​បាន​និយាយថា​មន្ទីរ​នេះ​បានដាក់​ពង្រាយ​ប៉ូលិស​រាប់ពាន់នាក់​នៅតាម​បណ្តោយ​ផ្លូវ​៤​គ​.​ម​.​កាត់​សង្កាត់ Manhattan​។ ការ​ដង្ហែរ​ក្បួន​នេះ​ចាប់ផ្តើម​នៅ​ម៉ោង​៩​ព្រឹក​តាម​ម៉ោង​ភាគ​ខាងកើត​ស​.​រ​.​អា​.​។​

​បុណ្យ​អំណរគុណ​ព្រះអាទិទេព​មាន​ប្រពៃណី​ច្រើន​ដែល​នៅក្នុង​ឱកាស​នេះ​ប្រជាពលរដ្ឋ​អាមេរិកាំង​ច្រើន​នាក់​ធ្វើដំណើរ​ទៅ​ជួប​គ្រួសារ​និង​មិត្តភក្តិ​ពួកគេ​។ គេ​រំពឹងថា​មនុស្ស​ជិត​៤៩​លាន​នាក់​ធ្វើដំណើរ​តាម​ឡាន យន្តហោះ​និង​រទេះភ្លើង​នៅមុន​ពិធីបុណ្យ​នេះ​គឺមាន​ជាង​១​លាន​នាក់​ច្រើនជាង​កាលពី​ឆ្នាំទៅ​មិញ​ដែលនាំឱ្យ​រយៈពេល​ធ្វើដំណើ​រ​ក្នុង​បុណ្យ Thankgiving នៅ​ឆ្នាំនេះ​មាន​អ្នកធ្វើដំណើរ​ច្រើន​បំផុត​ក្នុងពេល​ជិត​មួយ​ទសវត្សរ៍​នេះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com