អត្ថបទពាណិជ្ជកម្ម
ACE នឹង​បើក​ដំណើរការ​ទីតាំង​ថ្មី​បន្ថែម​មួយទៀត​នៅ​ទួលគោក​
24, Nov 2017 , 11:41 am        
រូបភាព
​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ខ្ពស់​សម្រាប់​ជំនាញ ភាសា​អង់គ្លេស​របស់​សិស្ស និស្សិត​ខ្មែរ និង​អន្តរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្តុះបណ្តាល ACE នឹង​បើក​ដំណើរការ​ទីតាំង​ថ្មី​បន្ថែម​របស់ ខ្លួន​នៅ​ទួលគោក ដោយ​ចាប់ផ្ដើម​ទទួល​សិស្ស​ឲ្យ​ចូលរៀន ពី​វគ្គ​សិក្សា​ថ្មី​ក្នុង​ខែមករា ឆ្នាំ ២០១៨ នេះ​តទៅ​។

​គួរ​រំលឹក​ផងដែរ​ថា មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្តុះបណ្តាល ACE ត្រូវបាន​បង្កើតឡើង និង​ដំណើរការ​ដោយ​ដោយ​ស្ថាប័ន IDP Education ក្នុង​ឆ្នាំ ១៩៩២ ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល ភាសា​អង់គ្លេស​ទៅ​បុគ្គលិក UNTAC ហើយ​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ ចំពោះ​គុណភាព និង​សេវាកម្ម​ផ្នែក​ភាសា​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​។ រហូតមកដល់​បច្ចុប្បន្ន​សាលា ACE មាន​សិស្ស​ចូលរៀន​ជាង ១៧ ០០០ នាក់​ក្នុង​មួយ​វគ្គ​សិក្សា​សម្រាប់​ទីតាំង​បច្ចុប្បន្ន​ទាំង​បួន​នៅ​ទូទាំងប្រទេស (​បី​ទីតាំងនៅ​រាជធានី​ភ្នំពេញ និង​មួយ​ទីតាំងនៅ​ខេត្តសៀមរាប​)​។ ACE ទីតាំង​ទួលគោក ដែល​ស្ថិតនៅ អគារ​លេខ ០៨ ផ្លូវ ៦០០ កែង ៣០៧ សង្កាត់​បឹងកក់ ២ ខណ្ឌទួលគោក នឹង​ក្លាយ​ជាទី​តាំងទី ៥ នៅ​ប្រទេស​កម្ពុជា ។​



​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​សាលា ACE និង IDP Education បាន​ថ្លែងថា​៖ "​យើង​មាន​ក្តី​មោទនៈ ក្នុង​ការបើក​ដំណើរការ​សាលា ACE ទីតាំង​ទី​៥​នៅ​ទួលគោក​ខាងមុខនេះ​។ ទីតាំង​ថ្មី នេះ នឹង​បំពាក់​ដោយ​បរិក្ខារ​ទំនើប​ទាន់សម័យ​ដើម្បី​ពង្រីក​វិសាលភាព​ក្នុង​ការផ្តល់​សេវាកម្ម​ឈានមុខ​គេ លើ​ផ្នែក​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ឲ្យ​កាន់តែ​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា​។​"

​គួរ​រំលឹក​ផងដែរ​ថា IDP Education ដែល​បង្កើតឡើង​ដោយ​សាកលវិទ្យាល័យ​អូស្ត្រាលី​ចំនួន ៣៨ គឺជា​ស្ថាប័ន​ឈានមុខ​គេ​ក្នុង​ពិភពលោក​ក្នុងការ​ប្រឹក្សា និង​បញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​បរទេស​ដែលមាន ១០០ ការិយាល័យ ក្នុង ៣២ ប្រទេស​ក្នុង​ការជួយ​សិស្ស និស្សិត​បន្ត​ការសិក្សា​ក្នុងប្រទេស​អូស្ត្រាលី កាណាដា នូ​វែ​ល​ហ្សេ​ឡង់ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​

IDP Education ក៏​ជា​ម្ចាស់​មួយ​នៃ​តេស្ត​អន្តរជាតិ IELTS (International English Language Testing System) ដែលជា​តេស្ត​សម្រាប់​វាស់​ស្ទង់​កម្រិត​ភាសា​អង់គ្លេស​ពេញនិយម​បំផុត​ក្នុង​ពិភពលោក​។ ទីតាំង​ថ្មី​នេះ​ក៏មាន​ការិយាល័យ​របស់ មជ្ឈមណ្ឌល​ផ្តល់ព័ត៌មាន​ពី​ការសិក្សា​នៅ​បរទេស និង​មជ្ឈមណ្ឌល​តេស្ត IELTS ប្រចាំ​ប្រទេស​កម្ពុជា​ផងដែរ​។​



​កម្មវិធីសិក្សា​នៅ​សាលា ACE រូ​ម​មាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ ៨​ឆ្នាំ ដល់​១៥​ឆ្នាំ (Children’s Program & Young Learners’ Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) និង​ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និ​សិ​ត្ស​មហាវិទ្យាល័យ និង​អ្នកជំនួញ (Diploma Program) និង​វគ្គ​ត្រៀមប្រលង​តេស្ត IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។​

​សិស្ស និស្សិត​អាចធ្វើ​តេស្ត និង​ចាប់ផ្តើម​ចុះឈ្មោះ​ចូលរៀន​ឥឡូវនេះ​នៅ ACE ទីតាំង​សន្ធរម៉ុក សម្តេច​ប៉ាន ឬ​ទួល​ទំពូង​។  វគ្គ​សិក្សា​ថ្មី​នៅ​សាលា ACE នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ០៩ មករា នេះ​តទៅ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ​៖  ០១២ ៣៩២ ៨២៦ ០១០ ៨៧៩ ០០៣ ។​



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com