អត្ថបទពាណិជ្ជកម្ម
ការចូលរួម​របស់​ក្រុមហ៊ុន Caltex ក្នុង​វិស័យ​អប់រំ និង​ថែរក្សា​បរិស្ថាន​
22, Dec 2017 , 4:36 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2017:  ក្នុង​ស្មារតី​នៃ​ការគាំទ្រ និង​ការយក​ចិ​ត្ដ​ទុកដាក់​ខ្ពស់​ក្នុង​វិស័យ អប់រំ និង​ថែរក្សា​បរិស្ថាន ក្រុមហ៊ុន Chevron (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត  ដែល​បាន​ប្រតិ​ប​ត្ដិ​ការអាជីវកម្ម​លក់រាយលើ​យីហោ CaltexTM បានរៀបចំ "​យុទ្ធនាការ​សប្បុរសធម៌ " នៅ​អង្គការ​មូលនិធិ​ផ្កាយ​សមុទ្រ​ឥណ្ឌូចិន ដែលមាន​ទីតាំង​ស្ថិតនៅ ផ្ទះ​លេខ​64 ផ្លូវលំ សង្កាត់​ធិ​រោ​ធ   ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​អ្នកស្ម័គ្រចិត្ត​ក្នុង​យុទ្ធនាការ​នេះ​បាន​ជួយ​ថែទាំ បណ្ណាល័យ និង​ធ្វើ​សកម្មភាព​ផ្សេង​¬​ទៀត​ក្នុង​ថ្នាក់រៀន ដូចជា​ការអាន​សៀវភៅ​សម្រាប់​កុមារ ការបង្ហាញ​ពី​របៀប​សម្អាត​ឱ្យបាន​ត្រឹមត្រូវ ការពន្យល់​អំពី​សារៈសំខាន់​នៃ​អនាម័យ និង​ការលាង​សម្អាត​ដៃ​ផងដែរ ហើយ​ក៏មាន​សកម្មភាព​សប្បាយរីករាយ​ជាច្រើន​ទៀត​ជាមួយ​កុមារ និង​សហគមន៍​។



​លើសពីនេះ​ទៀត​យើង​ក៏មាន​ការធ្វើដំណើរ​កម្សាន្ដ​ទៅកាន់​មជ្ឈមណ្ឌល​អប់រំ និង​កំសាន្ត ឃី​ដ ស៊ី​ធី (Kids City) ដើម្បីអោយ​សិស្សានុសិស្ស​ស្វែងយល់​អំពី​សកលលោក និង​វិទ្យាសាស្ដ្រ ក្នុង​មន្ទីរពិសោធន៍​អន្តរ​កម្ម​ដែល​អាចជួយ​បង្កើត​ភាព​ច្នៃប្រឌិត​របស់​សិស្ស​បាន​កាន់តែ​ទូលំ​ទួ​លាយ និង​វែងឆ្ងាយ​។​

​យុទ្ធនាការ​សហគមន៍​គឺជា​គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន Chevron ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​បុគ្គលិក​ក្រុមហ៊ុន​មកពី​ការិយាល័យ​កណ្តាល សាខា​ស្ថានីយប្រេងឥន្ធនៈ Caltex និង​បុគ្គលិក​របស់​អង្គការ​មូលនិធិ​ផ្កាយ​សមុទ្រ​ឥណ្ឌូចិន ។ ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន ខេ​ម​បូ​ឌា ក៏បាន​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​ដូចជា​សៀវភៅសរសេរ និង​សម្ភារៈ​សិក្សា​ផ្សេង​¬¬​ៗ​ទៀត​ទៅកាន់​អង្គការ​មូលនិធិ​ផ្កាយ​សមុទ្រ​ឥណ្ឌូចិន ដើម្បី​គាំទ្រ​ការសិក្សា​របស់​សិស្សានុសិស្ស​ផងដែរ​។​



​លោក Daniel Hwang, នាយក​គ្រប់គ្រង​ផលិតផល​ប្រចាំ​ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត បាន​មាន​ប្រសា​ស​ន៏​ថា "​ខ្ញុំ​មាន​មោទនៈភាព​ណាស់​ដែល​បានឃើញ​អ្នកស្ម័គ្រចិត្ត​ទាំងអស់​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់​ក្នុងការ​ពង្រឹង​វិ​ស្ស័​យ​អប់រំ និង​ការថែរក្សា​បរិស្ថាន​។ ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​អ្នក​ទាំងអស់គ្នា​ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​យុទ្ធនាការ​សប្បុរសធម៌ របស់​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន ខេ​ម​បូ​ឌា នៅ​អង្គការ​មូលនិធិ​ផ្កាយ​សមុទ្រ​ឥណ្ឌូចិន ដែល​ប្រ​ព្រឹ​ត្ដ​ឡើង​នៅ ផ្ទះ​លេខ​64 ផ្លូវលំ សង្កាត់​ធិ​រោ​ធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយ​ទទួលបាន​ជោគជ័យ និង​ប្រកបដោយ​ភាពសប្បាយ​រីករាយ​" ។

​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន នឹងមាន​ការចូលរួម​ជា​បន្តបន្ទាប់​លើ​គម្រោង​សង្គម​ជាច្រើន​ផ្សេងទៀត ដូចជា​យុទ្ធនាការ​សុវត្ថិភាព និង​យុទ្ធនាការ​លើកកម្ពស់​កា​រ​យល់ដឹង និង​បង្កើន​អត្ថប្រយោជន៍​សង្គម​ជូន​ដល់​ប្រទេស​កម្ពុជា​។​

​អំពី​ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​
About Chevron (Cambodia) Limited
​នៅក្នុង​ប្រទេស​កម្ពុជា​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បានធ្វើ​ទីផ្សារ​ម៉ាក​សញ្ញា Caltex ដែលជា​ម៉ាក​សញ្ញា​នាំមុខ​របស់ ឈេ​ហ្វ​រ៉ុ​ន នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​និង​តំបន់​ម​ជ្ឈឹ​ម​បូ​ពា៏ និង​អា​ហ្រិ​ក​។​ក្រុមហ៊ុន មាន​ស្ថា​នី​យ៏​ប្រេងឥន្ធនៈ Caltex ចំនូ​ន 22 កន្លែង ផ្សារ​លក់ទំនិញ Star Mart ចំនួន 16 កន្លែង និង​ហាង Coffee Plus ចំនួន 9 កន្លែង​ក្នុងប្រទេស​កម្ពុជា​។

​ផលិតផល​ប្រេង​ដូចជា​ប្រេងឥន្ធនៈ Caltex ជាមួយ Techron, ប្រេងម៉ាស៊ូត​ជាមួយ TechronD និង ប្រេងម៉ាស៊ីន​ដូចជា Havoline និង Revtex ដែល​មាននៅ​គ្រប់​ស្ថា​នី​យ៏ Caltex ទាំងអស់​របស់​យើង​។
​ទំនាក់ទំនង​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន​ខេ​ម​បូ​ឌា
​ទូរស័ព្ទ​:  023 223 355
​ទូរសារ​:  023 223 599















​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com