ជាតិ
ក្រសួង​រៀបចំ​ដែនដី ប្រមូល​ចំណូល​សម្រាប់​ថវិកាជាតិ​ជាង​៩១​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧
28, Dec 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បាន​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ ជាង​៩១​លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០១៧​នេះ​។​



​យោងតាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី ថវិកា​ចូលជាតិ មាន​ចំនួន ៣៧១ ,០២១ ,៤៧៨ ,៦០៥ រៀល (​ជាង​៩១​លាន​ដុល្លារ​) ដែល​គិត​ទាំងពី​ចំណូល​ផ្ទេរ​អចលនទ្រព្យ ដោយ​ក្នុងនោះ​រួមមាន​៖ ចំណូល​ពី​សេវា​សុរិយាដី មាន​ចំនួន ៤២,៤៧១,១៥៨,១១៥ រៀល (​ជាង​១០​លាន​ដុល្លារ​) ដែល​ក្នុងនោះ ទទួលបាន​ពី​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ចំនួន ៦, ៦៥៥, ៨៣៤, ៩៣៥ រៀល (​ជាង​១​លាន​ដុល្លារ​) និង​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ មាន​ទឹកប្រាក់ ៣៥ ,៨១៥ ,៣២៣ ,១៨០ រៀល (​ជាង​៨​លាន​ដុល្លារ​)

​ក្រៅពីនេះ​ចំណូល​ពី​សេវា​សំណង់ មាន​ចំនួន ៤ ,០២៥ ,៥០៥ ,៩៨០ រៀល (​ជិត​១​លាន​ដុល្លារ​) ចំណូល​ពី​ការជួសជុល​រោងចក្រ សហគ្រាស​មាន​ចំនួន ២៧៧ ,០៣៦ ,០៩០ រៀល (​ជាង​៦៨​ម៉ឺន​ដុល្លារ​) និង​ចំណូល​ពន្ធ​លើ​ការផ្ទេរ​អចល​ទ្រព្យ ដែល​ប្រមូល​ដោយ​អង្គភាព​ពន្ធដារ បាន​ចំនួន ៣១៥ ,០៩៥ ,៣៧៩ ,០០០ រៀល (​ជាង​៧៧​លាន​ដុល្លារ​)​។ នេះ​បើតាម​របាយការណ៍​ក្រសួង​៕


Tag:
 ជា សុផារ៉ា​
 ​ ក្រសួង​រៀបចំ​ដែនដី
© រក្សាសិទ្ធិដោយ thmeythmey.com