ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប ទទួលបាន​បណ្ដឹង​៤៣ នៃ​ដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​
06, Jan 2018 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៤ មករា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​បណ្ដឹង​សរុប​ចំនួន​៤៣ ពី​អង្គ​បោះឆ្នោត​នៃ​គណបក្សនយោបាយ ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​។​



​តាម​សេចក្តីប្រកាស​ព័ត៌មាន​គជប បណ្ដឹង​ទាំង​៤៣​នេះ មាន​មកពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ៣៤​បណ្ដឹង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៤​បណ្ដឹង និង​គណបក្ស​ខ្មែ​រួបរួម​ជាតិ​៥​បណ្ដឹង​។ បើតាម គ​.​ជ​.​ប បណ្ដឹង​ទាំងនេះ គ​.​ជ​.​ប សម្រេច​យលព្រម​តាម​ពាក្យបណ្ដឹង​៣៧ ហើយ​ចារ​បដិសេធ​១​បណ្ដឹង និង​ធ្វើជា​លិខិត​ជូនដំណឹង​ចំនួន​២​។ ចំណែក​៣​បណ្ដឹង​ទៀត កំពុង​ដោះស្រាយ​។​
 
​ការបោះឆ្នោត​ជ្រើសរើស​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​ចំនួន​៤​ចូលរួម ក្នុងនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែ​រួបរួម​ជាតិ​។ ការបោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​នេះ មាន​អង្គ​បោះឆ្នោត (​អ្នកបោះឆ្នោត​) សរុប​ចំនួន ១១,៦៩៥​នាក់ ដែល​ប្រព្រឹត្តទៅ​នៅ​ការិយាល័យ​បោះឆ្នោត​ចំនួន ៣៣ នៅក្នុង ២៥​រាជធានី​-​ខេត្ត ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រប​ចំការ​បោះឆ្នោត គ​.​ជ​.​ប​៕

Tag:
 គជប​
 ​ ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com