ជាតិ
គ​.​ជ​.​ប កំណត់​លេខ​រៀង​ឲ្យ​គណបក្ស​រួចហើយ សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា
08, Jan 2018 , 10:01 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២0១៨ គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ​លេខ​រៀង​ទី​១ គណបក្ស​យុវជន​កម្ពុជា ឈរ​នៅ​លេខ​រៀង​ទី​២ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរ​នៅ​លេខ​រៀង​ទី​៣ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឈរ​នៅ​លេខ​​រៀង​ទី​៤​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានរៀបចំ​ការចាប់​លេខ​រៀង​សម្រាប់​គណបក្ស​ទាំង​៤ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២0១៨​នេះ។



​សម្ដេចព្រះ​សុមេធាធិបតី ន​ន្ទ ង៉ែត សម្ដេចព្រះ​សង្ឃនាយក​នៃ​គណៈមហានិកាយ និង​សម្តេចព្រះអភិសិរីសុគន្ធាធិបតី ប៊ូ គ្រី ព្រះមហា​សង្ឃ​រាជនៃ​គណៈធម្មយុត្តិកនិកាយ ជា​អ្នក​ចាប់ឆ្នោត ដើម្បី​កំណត់​លេខ​រៀង​ឲ្យ​គណបក្ស​ខាងលើ​។
អត្ថបទទាក់ទង












Tag:
 លេខ​រៀង​
  បោះឆ្នោត​ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com