កីឡាជាតិ
ជាតិ
គ្រូបង្វឹក​គុន​ចម្រុះ ចាន់​រាជ មានសង្ឃឹម​ឈ្នះ​កាន់តែច្រើន​ក្រោយ​ដាក់ រិ​ន សា​រ័ត្ន ជំនួស ថៃ រិទ្ធី
20, Jan 2018 , 7:59 am        
រូបភាព
ដោយ:
​កីឡាករ​ប្រដាល់សេរី​និង​គុន​ចម្រុះ រិ​ន សា​រ័ត្ន ត្រូវបាន​គ្រូបង្វឹក MMA លោក ហ៊ុន ចាន់​រាជ ដាក់​ឲ្យ​ប្រកួត​ជំនួស​កីឡាករ ថៃ រិទ្ធី ដែលមាន​របួស​ក្នុង​ព្រឹត្តិការណ៍ ONE: Kings of Courage នៅ​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី​។ ទោះបី​ផ្លាស់ប្តូរ​សមាសភាព​កីឡាករ តែ​លោក ចាន់​រាជ សង្ឃឹម​ក្នុងការ​ទទួលបាន​ជ័យជម្នះ​កាន់តែ​ខ្ពស់​។

 
«​ខ្ញុំ​គិតថា​ការយ​កីឡាករ រិ​ន សា​រ័ត្ន ទៅ​ប្រកួត​ធ្វើ​ឲ្យ​យើង​សង្ឃឹម​ឈ្នះ​កាន់តែច្រើន​ព្រោះ​រូបគេ​មាន​បច្ចេកទេស​ល្អ​ជាង ថៃ រិទ្ធី គឺ​ល្អ​មួយ​កំ​ប្លេ​រ​តែម្តង​»​។ នេះ​ជាការ​បង្ហាញ​កី្ត​រំពឹង​របស់​គ្រូ​ប​ង្វឺ​ក MMA លោក ហ៊ុន ចាន់​រាជ ក្រោយ​ដាក់​កីឡាករ​ជំនាញ​ប្រដាល់សេរី​និង​គុន​ចម្រុះ រិ​ន សា​រ័ត្ន ជំនួស​កីឡាករ ថៃ រិទ្ធី ដើម្បី​ចូលរួម​ប្រកួត​យុទ្ធ​គុន​ចម្រុះ​(MMA)​ក្នុង​ព្រឹត្តិការណ៍ ONE: King of Courage នៅ​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី​។​
 
​តាមពិត​ជំនួប​តទល់​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ Sunoto Peringkat នៅ​ថ្ងៃ​សៅរ៍ ទី​២០ មករា ចុង​សប្តាហ៍​នេះ​ជា​បន្ទុក​របស់​កីឡាករ ថៃ រិទ្ធី តែដោយសារ​មាន​របួស​ពេល​ហ្វឹកហាត់ ទើប​ភារៈ​នេះ​ត្រូវ​ធ្លាក់​មកលើ​កីឡាករ រិ​ន សា​រ័ត្ន​។ ដូច្នេះ រិ​ន សា​រ័ត្ន ត្រូវ​ទទួលបន្ទុក​សង​សឹក​កីឡាករ​ម្ចាស់ផ្ទះ​ជូន​មិត្ត​រួម​ជាតិ ចាន់ ហេង ដែល​បាន​ចាញ់​កីឡាករ​នេះ​កាលពី​កន្លងទៅ​។ 


 
​កីឡាករ​ម្ចាស់ផ្ទះ Sunoto Peringkat បាន​ផ្តួល​កីឡាករ​កម្ពុជា ចាន់ ហេង ឲ្យ​សន្លប់​ក្នុង​ទី​១​នា​ការប្រកួត ONE: Quest for Power ដែល​រៀបចំ​នៅ​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ កន្លងទៅ​៕   

Tag:
 ​ហ៊ុន ចាន់​រាជ​
  រិ​ន សា​រ័ត្ន​
  ថៃ រិទ្ធី​
  MMA
© រក្សាសិទ្ធិដោយ thmeythmey.com