ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
ចូលឆ្នាំចិន៖ ទេសចរជាង៣៧ម៉ឺននាក់ទៅកម្សាន្ត នៅខេត្តជាប់ឆ្នេរសមុទ្រ
19, Feb 2018 ,
7:19 pm
រូបភាព
×
ដោយ:
រយៈពេល៤ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមកន្លងទៅ បណ្តាខេត្តជាប់ឆ្នេរសមុទ្រទាំង៤របស់កម្ពុជា ទទួលបានទេសចរជាតិ និងអន្តរជាតិ ជាង៣៧ម៉ឺននាក់។ ក្នុងនោះ ខេត្តព្រះសីហុមានភ្ញៀវទេសចរទៅកម្សាន្តជាង៨ម៉ឺននាក់ ខេត្តកែបជាង១០ម៉ឺននាក់ កោះកុងជាង ៥ម៉ឺននាក់ និងខេត្តកំពតជាង ១០ម៉ឺននាក់។
យោងតាមរបាយការណ៍ទេសចរណ៍ ពីមន្ទីរទេសចរណ៍នៃបណ្តាខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា មានទេសចរជាតិ និងអន្តរជាតិជាង៣៧ម៉ឺន បានទៅកម្សាន្តតាមតំបន់ឆ្នេរសមុទ្រ តំបន់កោះ និងតាមរមណីយដ្ឋានធម្មជាតិនានា។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលស្រង់សម្ដីដោយ នគរបាលជាតិ បានឲ្យដឹងថា ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរប្រមាណ ៨៨,០០០នាក់ កើនឡើង ៦.៥០ភាគរយ ធៀបនឹងឆ្នាំ២០១៧ ។
ចំណែកឯខេត្តកែបវិញ ទទួលបានទេសចរជាតិ និងអន្តរជាតិសរុបជាង ១០ម៉ឺននាក់ និងកើនឡើងជាង៦ភាគរយដែរ ខណៈខេត្តកំពត មានភ្ញៀវទេសចរទៅកម្សាន្តជាង១២ម៉ឺននាក់ កើនឡើងជាង៥០ភាគរយ ធៀបនឹងឆ្នាំ២០១៧ ។
ដោយឡែកខេត្តកោះកុង ក៏ទាក់ទាញបានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តយ៉ាងកុះករដែរ នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនេះ គឺប្រមាណ ៥៤,០០០នាក់។ នេះបើតាម លោក ប៊ុន បៀវ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ដែលបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ចូលឆ្នាំចិន
ទេសចរណ៍
ភ្ញៀវទេសចរ
ព្រះសីហនុ
កែប
កំពត
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ប្រទះឃើញផ្សោតប្រភេទថ្មីមួយក្បាលងាប់ នៅសហគមន៍នេសាទត្រពាំងរពៅ ខេត្ដកំពត
1 សប្តាហ៍
«លំបាក»,«ពិបាក» និង«វិបាក» ប្រើក្នុងន័យខុសគ្នាដូចម្តេច?
4 ថ្ងៃ
តើពាក្យ «និង» , «នឹង» និង «ហ្នឹង» មានអត្ថន័យ និងប្រើខុសគ្នាដូចម្តេច?
2 ថ្ងៃ
«ពរពេញ, ពោលពេញ ឬពោរពេញ» មួយណាត្រឹមត្រូវ?
17 ម៉ោង
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម