ជាតិ
សេដ្ឋកិច្ច
កម្ពុជា នាំចេញ​កៅស៊ូ​ជិត​៤​ម៉ឺន​តោន នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៨
03, May 2018 , 8:59 am        
រូបភាព
​កម្ពុជា បាន​នាំចេញ​កៅស៊ូ​ចំនួន​៣,៩​ម៉ឺន​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយ​ទទួលបាន​ចំណូល​ជាង​៥៧​លាន​ដុល្លារ ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៨​។ នេះ​បើតាម​ទីភ្នាក់ងារ​សារ    ពត៌មាន​កម្ពុជា​(AKP)​។ ទីផ្សារ​អន្តរជាតិ​សំខាន់ៗ  ដែល​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ មានដូចជា​ប្រទេស​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី និង​ប្រទេស​ចិន ក្នុងនោះ​ប្រទេស​វៀតណាម​ជាទី​ផ្សារ​ធំជាងគេ​។

 

​បច្ចុប្បន្ន​កម្ពុជា មាន​ផ្ទៃដី​ដាំ​កៅស៊ូ​ចំនួន ៤៣,៦​ម៉ឺន​ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន ១៧​ម៉ឺន​ហិកតា និង​ផ្ទៃដី​ថែទាំ​ចំនួន ២៦,៦​ម៉ឺន​ហិកតា​៕



Tag:
 កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com