ជាតិ
រាជធានី​-​ខេត្ត​មួយចំនួន អាច​ប្រឈម​ជំនន់​ទឹកភ្លៀង ពីថ្ងៃ​ទី​៤-១១ ខែឧសភា​
02, May 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃទី​២ និង​ទី​៣ ខែឧសភា ជាពិសេស​បណ្ដា​ខេត្ត​នៅ​ភាគ​ខាងកើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​។  ដោយឡែក​ពី​៤ ដល់​ថ្ងៃទី​១១ ខែឧសភា ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស ពី​មធ្យម ទៅ​ច្រើន ដែល​នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅតាម​រាជធានី​-​ខេត្ត ពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល​។​



​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​២ ខែឧសភា​នេះ​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី ២​ដល់ទី​៣ ខែឧសភា ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស  ពិសេស​បណ្ដា​ខេត្ត​នៅ​ភាគ​ខាងកើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម មាន​ភ្លៀង​ធ្លាក់​ច្រើន​។

​ដោយឡែក ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​១១ ខែឧសភា ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស​ក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន ហើយនឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅតាម​រាជធានី​-​ខេត្ត ពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល​។ នេះ​បើតាម​ការ​ព្យាករ​អាកាសធាតុ​ដដែល​។ 

​ទន្ទឹមនឹងនេះ ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា រដូវវស្សា​ឆ្នាំ​២០១៨​នេះ  នឹង​ចូល​មកដល់​នៅ​ថ្ងៃទី​៥ ខែឧសភា​នេះ ។ ដូច្នេះ​នៅពេល​មេឃ​រកកលភ្លៀង ក្រសួង​ធនធានទឹក ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕


Tag:
 អាកាសធាតុ​
 ​ភ្លៀង​
 ​រដូវវស្សា​
 ​ជំនន់​ទឹកភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com